ហុងកុង៖ កាលពីថ្ងៃទី ៧ ខែសីហាកន្លងទៅនេះ យោងតាមកាសែត Sohu បានបង្ហាញឲ្យដឹងថា ឪពុកម្តាយរបស់ អ្នករាំម្នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ (A Mo) បានលើកឡើងថា កូនប្រុសរបស់ពួកគេ បានភ្ញាក់ដឹងខ្លួន ព្រមទាំងអាចទំនាក់ទំនងបាន ទៀតផង។
ទន្ទឹមនឹងនោះ ការស៊ើបអង្កេតលើឧបទ្ទវហេតុធ្លា.ក់ផ្ទាំង LED ដែលបានកើតឡើង ក្នុងរាត្រីនៃការប្រគុំតន្ត្រីរបស់ក្រុមចម្រៀង Mirror ដែលបណ្តាលឲ្យអ្នករាំឈ្មោះ A Mo បានរងរបួ.សធ្ងន់ ក៏មានការរីកចម្រើនថ្មី ផងដែរ។ ខណៈថ្មីៗនេះ ក្រុមការងារអន្តរក្រសួងរបស់រដ្ឋាភិបាល បានបើកកិច្ចប្រជុំលើកទី២ ដោយនៅក្នុងនោះ ជំនួយការប្រធាននាយកដ្ឋានសេវាកម្មវប្បធម៌ និងកម្សាន្ត បាននិយាយថា លោកបានប្រើមីក្រូទស្សន៍ ដើម្បីពិនិត្យមើលការ បែ.ក.បា.ក់នៃខ្សែពួរ ដែលពាក់ព័ន្ធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងនេះក្តី នាយកដ្ឋានសេវាកម្មវប្បធម៌ និងកម្សាន្ត នឹងត្រូវពិនិត្យមើលម្តងទៀត មុននឹងឈានដល់ការសន្និដ្ឋាន។ ជាមួយគ្នានេះ ខាងប៉ូលីស ក៏បានប្រគល់ខ្សែពួរដែលទាក់ទង ទៅមន្ទីរពិសោធន៍របស់រដ្ឋាភិបាល ដើម្បីត្រួតពិនិត្យជាបណ្តោះអាសន្ន ពីសញ្ញានៃការបំផ្លិ.ច.បំ.ផ្លា.ញដែលបង្កើតឡើងដោយមនុស្ស ដែលលទ្ធផលត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]