រាជធានីភ្នំពេញ ៖ មហាជនកាន់តែចាប់អារម្មណ៍ ការប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol ក្រោយបេក្ខជននៅសល់ក្នុងកម្មវិធីកាន់តែតិចទៅៗ ដែលធ្វើឲ្យគេឯងមានភាគរយត្រូវច្រើនក្នុងការទាញទុក ថាតើនរណានឹងក្លាយជាម្ចាស់ពានរង្វាន់ នារដូវកាលថ្មីនេះ។

ជាក់ស្តែងបេក្ខជន ថុល ភិទិ ក្លាយជាចំណុចគោលដៅធំបំផុត ដែលធ្វើឲ្យហ្វេនៗការប្រកួតនេះចាប់អារម្មណ៍ខ្លាំង ជាពិសេស ក្នុងយប់មិញន បេក្ខជន ភិទិ បកស្រាយបទRockជាភាសាអង់គ្លេស«Enter Sadman»បានយ៉ាងពិរោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងក្រោយបញ្ចប់ការច្រៀង គណៈកម្មការទាំង៤ បានផ្ទុះការកោតសរសើរចំពោះសមត្ថភាពរបស់បេក្ខជនរូបនេះ ពិតជាមិននឹកស្មានថាអាចធ្វើទៅបាន រហូតធ្វើឲ្យបេក្ខជនរូបនេះ ទប់ទឹកភ្នែកលែងរួច អួលដើមកកណ្តាលឆាក ឃើញហើយរំភើបចិត្តជំនួស រហូតដល់មហាជនដាក់ការរំពឹង សង្ស័យក្លាយជាម្ចាស់ពានហើយ បើទទួលការផ្តល់តម្លៃល្អៗថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  បេក្ខជន ថុល ភិទិ
  បេក្ខជន ថុល ភិទិ
រូបភាព
រូបភាព
រូបភាព
នាទី ១ម៉ោងនិង២៩នាទី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]