ចិន៖ ថ្មីៗនេះ យោងតាមប្រភព 163 បានលើកឡើងឲ្យដឹងថា ភរិយារបស់មហាសេដ្ឋីកាស៊ីណូ លោក Alvin Chau ត្រូវបានគេលុបចោល នូវមុខតំណែងជាច្រើន ដែលរូបនាងបានទទួលជារង្វាន់ កាលពីឆ្នាំមុន។
ក្នុងនោះដែរ មុខតំណែងដែល ភរិយាលោក Alvin Chau នាង Heidi Chan ធ្លាប់កាន់មានដូចជា អនុប្រធានមូលនិធិជំនួយប្រជាជនហុងកុង ប្រធានសមាគមសប្បុរសធម៌យោធាម៉ាកាវ និងជាប្រធានសមាគមស្ត្រីធុរកិច្ចច្រកសមុទ្រម៉ាកាវ ដែលសុទ្ធតែត្រូវបានលុបចោល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បច្ចុប្បន្ននេះ រូបនាងមិនបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ណាមួយ របស់អង្គការខាងលើឡើយ ខណៈរូបភាពថ្មីបំផុតរបស់នាង ដែលបានបង្ហាញជាសាធារណៈ គឺទៅស្ទូចត្រីសុំសេចក្ដីសុខជាមួយម្ដាយក្មេក និងកូនស្រីពៅរបស់ខ្លួន។ ជាពិសេស រូបនាងក៏មិនបានបង្ហោះរូបភាពខ្លួនឯង នៅលើបណ្ដាញសង្គមជាច្រើនខែមកហើយ ចាប់តាំងពី ស្វាមី ត្រូវបានចា.ប់ខ្លួន។
គួររំឮកផងដែរថា អ្នកជំនួញ លោក Alvin Chau ត្រូវបានចា.ប់ខ្លួន មុនពេលកា.ត់ទោ.ស ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន និង ត្រូវបានចោទប្រកាន់ពីបទលេងល្បែងស៊ីសង ការក្លែងបន្លំ និងការលាងលុយខុសច្បាប់៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]