ភ្នំពេញ៖ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះក្រុមហ៊ុន OSIM CAMBODIA បានធ្វើការបើកសម្ភោធទីតាំងថ្មីនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី។ ហើយក៏មានការចូលរួមពីកំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជាអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាទូតសុឆន្ទៈរបស់កៅអីសុខមាលភាព uDream Proផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនោះទៅទៀត OSIM CAMBODIA ក៏បានធ្វើការដាក់បង្ហាញកៅអីសុខុមាលភាពដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ OSIM នោះគឺ OSIM uDream Pro ដែលជាកៅអីសុខុមាលភាពដំបូងបំផុតនៅលើពិភពលោកដែលបានត្រួតពិនិត្យពីគុណភាពកៅអី និងបានធ្វើការបង្កើតកម្មវិធីម៉ាស្សា ហើយធ្វើការសាកល្បងដោយផ្ទាល់ ព្រមទាំងអនុញ្ញាតដាក់អោយប្រើប្រាស់សម្រាប់សុខភាពពីលោកវេជ្ជបណ្ឌិត Sato Tsuyoshi ផងដែរ។ សម្រាប់កៅអីមួយនេះធ្វើការម៉ាស្សាទៅដល់ញាណទាំង 5 របស់យើងហើយថែមទាំងមានមុខងារ AI BIO SENSOR SCAN ដើម្បីវាស់កម្រិតភាពស្រេ្តស និងអាយុកាលបេះដូងរបស់យើងម្នាក់ៗបានទៀត ផង។

មិនត្រឹមតែប៉ុណ្ណោះទេសម្រាប់អតិថិជនដែលចង់ធ្វើការជាវកៅអីសុខុមាលភាព uDream Pro នឹងទទួលបានការថែមជូនកៅអីម៉ាស្សាខ្នាតតូច uDivine Mini 2 មួយភ្លាម។ តោះបងប្អូនចាំអង្កាលទៀត មកទទួលបទពិសោធន៍ថ្មីពី OSIM ទាំងអស់គ្នា។ លោកអ្នកអាចមកធ្វើការម៉ាស្សាសាកល្បង ឫក៏មកជាវបាននៅទីតាំងហាងរបស់ OSIM ​ទាំងអស់ដូចខាងក្រោម៖

ទីតាំងទី1: អាគារ T-ONE BUILDING ជាន់ទី8

ទីតាំងទី2: ផ្សារទំនើប អ៊ីអនម៉ល កម្ពុជា ភ្នំពេញជាន់ទី2

ទីតាំងទី3: ផ្សារទំនើប អ៊ីអន កម្ពុជា សែនសុខ ស៊ីធីជាន់ទី 1

ទីតាំងទី4: ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធីជាន់ផ្ទាល់ដី

Tel: 069 514 777 / 069 958 777 / 069 683 777 / 093 329 777

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]