ភ្នំពេញ៖ បើនិយាយដល់កម្មវិធីប្រកួត Miss Teen International Cambodia ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថាកម្មវិធីមួយនេះបានរកឃើញមកចាស់ជ័យលាភីដល់ទៅ២រូប។ ដោយកញ្ញា ឌី បញ្ញាវិមាលា នាងគ្រងតំណែងMTIC2021 ហើយនាងក៏បានចេញទៅប្រកួតនៅប្រទេសឥណ្ឌា ក្នុងកម្មវិធី Miss Teen International នឹងបានឈានដល់Top10 រួមទាំងបានពាន Best In Swimsuit ផងដែរ។ 

ពិតណាស់ បើក្រឡេកមើលម្ចាស់ជ័យលាភីMTIC2022 គឺបានទៅលើកញ្ញា សុខ និដាណាត់ ហើយបច្ចុប្បន្ននាងក៏កំពុងត្រៀមខ្លួនចេញទៅ ប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះផងដែរ។ បើនិយាយពីការប្រើប្រាស់ភាសាអង់គ្លេស នាងអាចនិយាយបានយ៉ាងស្ទាត់ ហើយអាចទំនាក់ទំនងបានយ៉ាងរលូន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ខណៈកំពុងរង់ចាំថ្ងៃប្រកួតមកដល់ កញ្ញា សុខ និដាណាត់ បានពង្រឹងសមត្ថភាព និងហ្វឹកហាត់ កែប្រឺចំណុចខ្វះខាតផងដែរ។ បើមើលទៅរូបសម្ផស្ស ឃើញថាបវរកញ្ញារូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាត រូបរាងស្រឡូនតែម្ដង ហើយកម្ពស់ក៏ទៀតផង។ ក្នុងនោះដែរ ប្រិយមិត្តអាចជួយគាំទ្រលើកទឹកចិត្តដល់នាង ហើយរង់ចាំមើលទាំងអស់គ្នា ថាតើបយុវតីរូបនេះអាចគ្រងតំណែង Miss Teen International ឬចូលTop5ដែរឬយ៉ាងណា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]