កម្សាន្ត៖ ថ្មីៗនេះ យោងតាមទំព័រ ​​Sohu បានលើកឡើងពី តារាស្រីវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះ Danielle ជាកូនកាត់អូស្ត្រាលី-កូរ៉េ និងមានទម្រង់​មុខ​ដ៏​ស្រស់​ស្អាត និងរូបរាង​កាយ​ខ្ពស់លេចធ្លោ ព្រមទាំងជា​សមាជិក​ក្រុម NewJeans ក្រោម​ក្រុមហ៊ុន Hybe Corporation។

អ្វីដែលធ្វើឲ្យហ្វេនៗកត់សម្គាល់យ៉ាងខ្លាំងនោះគឺ ទឹក​មុខ​របស់ Danielle បានទទួល​បាន​ការ​ចាប់​អារម្មណ៍ភ្លាមៗ ​ព្រមទាំងមានមតិ​ជា​ច្រើន​ពី​ទស្សនិកជន ដោយបាននិយាយថា តារាស្រីវ័យក្មេងរូបនេះ មានទម្រង់មុខ​ស្រដៀងទៅ​នឹង​តារា​សម្ដែង​តៃវ៉ាន់ នាង Barbie Hsu ខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អ្នក​ទាំង​ពីរ​ ថែមទាំងមាន​មុខ​ស្រទន់ ស្បែក​ស និងមាន​លក្ខណៈ​ស្រដៀង​គ្នា​ជា​ច្រើន រហូតដល់អ្នកគាំទ្រម្នាក់ បានបញ្ចេញមតិថា Danielle ពិតជាដូចនឹង Barbie Hsu នៅពេលដែលនាង ចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង លើសពីនេះ អ្នក​ខ្លះ​ទៀត​ ក៏បានសរសើរចំពោះ Danielle ថាមានភាពស្រស់ស្អាត​ជាង Barbie Hsu ទៅ​ទៀត៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
Barbie Hsu
ក្រុម NewJeans
Danielle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]