កម្សាន្ត៖ ច្រើនឆ្នាំមកហើយដែលប្រទេសកម្ពុជាបានទិញសិទ្ធកម្មវិធីប្រកួតបវរកញ្ញា ហើយក៏ធ្លាប់បានបញ្ជូនស្ត្រីខ្មែរទៅប្រកួតលើឆាកអន្តរជាតិជាច្រើននាក់ផងដែរ។ ហើយក្នុងមួយឆ្នាំៗស្ត្រីខ្មែរជាច្រើននាក់ បានចេញទៅប្រកួតតំណាងឲ្យកម្មវិធីផ្សេងៗពីគ្នាដោយអ្នកខ្លះទទួលបានភាពជោគជ័យឈានដល់Topកំពូល ខ្លះទៀតបានពាន ចំណែកអ្នកផ្សេងទៀតមិនទទួលបានតំណែងក៏មាន។ 

យ៉ាងណាមិញ បើទោះបីបវរកញ្ញាកម្ពុជាមិនទទួលបានភាពជោគជ័យនាំយកពានឬតំណែងណាមួយត្រលប់មកកាន់កម្ពុជាវិញ ប៉ុន្តែមហាជនក៏ដូចជាហ្វេនៗ នៅតែរីករាយ និងលើកទឹកចិត្តគ្រប់ៗគ្នា ខណៈម្នាក់ៗខំប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពនោះ។ លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញបវរកញ្ញាកម្ពុជា រឹតតែមានសមត្ថភាពខ្លាំង រហូតឈានដល់លំដាប់រងកំពូលហើយនឹងក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធីអន្តរជាតិផងដែរ។ ដោយស្រ្តីខ្មែរដែលបានឈ្នះមកុដលើឆាកអន្តរជាតិ ទាំងតំណែកឯកនិងរងនោះមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ កញ្ញា ហង្ស ម៉ានីតា

កញ្ញា ហ្សង ម៉ានីតា មុននឹងគ្រងមកុដ Miss Universe Cambodia 2022 នាងក៏ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Tourism Metropolitan International 2016 ហើយនាងក៏ទទួលបានតំណែងលំដាប់រងទី២ផងដែរ។ 

កញ្ញា ហង្ស ម៉ានីតា
កញ្ញា ហង្ស ម៉ានីតា

២៖ កញ្ញា ចន សុទីម៉ា

កញ្ញា ចន សុទីម៉ា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាក្នុងស្រុកជាច្រើនកម្មវិធី ហើយគេដឹងថានាងជាអតីតបវរកញ្ញា លំដាប់រងទី២ Miss Universe Cambodia 2019។ ហើយក្នុងឆ្នាំ២០១៩នោះផងដែរ នាងទទួលបានឱកាសចេញទៅប្រកួតក្នុងកម្មវិធី Miss Tourism International 2019 ហើយទទួលបានតំណែងលំដាប់រងទី៤ ព្រមទាំងទទួលបានពាននិងមកុដ Miss Dream Girl Of The Year 2019/2020។

កញ្ញា ចន សុទីម៉ា
កញ្ញា ចន សុទីម៉ា

៣៖ កញ្ញា សារី ស្រីពេជ្រ

កាលពីពេលថ្មីៗនេះកញ្ញា សារី ស្រីពេជ្រ បានប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2022 ហើយនាងបានឈានដល់Top10 ប៉ុន្តែនាងមានឱកាសគ្រងតំណែង Miss Petite Global Cambodia 2022 ដែលចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី។ ក្នុងអំឡុងពេលប្រកួតលើឆាអន្តរជាតិ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងហ្វេនៗនឹកស្មានមិនដល់នោះ នាងបានឈ្នះក្លាយជាម្ចាស់ជ័យលាភី Miss Petite Global 2022។ ពិតណាស់ នេះជារឿងមួយដែលជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលនាងអាចយកឈ្នះក្លាយជាម្ចាស់មកុដពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិយ៉ាងដូច្នេះ។ 

កញ្ញា សារី ស្រីពេជ្រ
កញ្ញា សារី ស្រីពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]