ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ត្រូវបានគេទទួលស្គាល់ថា ក្រៅពីប្រជាប្រិយភាពក្នុងរង្វង់សិល្បៈ រូបលោក ត្រូវបានគេដឹងថា ក៏ពូកែខាងរកស៊ី ដែលបានបង្កើតមុខជំនួញជាច្រើននៅក្នុងដៃ រហូតបានងារជា ឧកញ៉ា កាលពីថ្មី ៗនេះទៀតផង។
មិនត្រឹមតែជាបុគ្គលដ៏ល្បី រូបលោកឧកញ៉ា ក៏បានកោតសរសើរទៅនឹង ជីវិតក្រៅពីសិល្បៈ ដោយក្នុងនាម ជាសិល្បៈករ មិនដែលមានរឿងអាស្រូវអាក្រក់ម្តងណាឡើយ ហេតុដូច្នេះ លោកឧកញ៉ា ត្រូវបានមហាជន កោតសរសើរ លាត់មាត់ ជាមេគ្រួសារ ក៏ដូចជា ក្រុមគ្រួសារដ៏មានសុភមង្គល គួរឲ្យយកគម្រូតាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីថ្មី នៅលើបណ្តាញសង្គម Tiktok បានធ្វើការចែករំលែកទៅនឹងវីដេអូ របស់តារាចម្រៀងរូបនេះចូលផ្ទះបាយធ្វើម្ហូបយ៉ាងស្ទាត់ជំនាញ ចម្អិនម្ហូបឲ្យភរិយា ក៏ដូចជា ក្រុមគ្រួសាររបស់លោកឧកញ៉ាទទួលទាន។
អ្វីដែលចាប់អារម្មណ៍ មិនថាការហាន់សាច់ កាន់ខ្ទះ ឈរឆាធ្វើម្ហូប មើលទៅពិតជាទំនង មិននឹកស្មាន ថាតារាប្រុសរូបនេះ ពូកែគ្រប់សព្វបែបនេះសោះ មិនថាការងារក្រៅផ្ទះ ក៏ក្នុងផ្ទះ ជាពិសេសផ្ទះបាយហ្នឹងតែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖


@trydana13 ឧត្ដមស្វាមី រវល់យ៉ាងណាក៏ឆ្លៀតបង្កើតសុភមង្គលក្នុងគ្រួសារ 🥰
♬ original sound - Ton Chan Seyma
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]