ភ្នំពេញ៖ ភាពយន្តអប់រំ «លោកគ្រូខ្ញុំ» ជាភាពយន្តខ្នាតខ្លីថ្មីមួយ ដែលពោរពេញទៅដោយតម្លៃអប់រំខ្ពស់ ដែលដកស្រង់ចេញពីរឿងពិតមួយក្នុងសង្គម បូកផ្សំជាមួយនឹងរូបារម្មណ៍ និងគំនិតសំយោគថ្មីរបស់កវីនិពន្ធ ធ្វើអោយលេចចេញជាសាច់រឿងថ្មីមួយ ដើម្បីជាសារមួយដាសតឿន ក្រើនរំលឹកអោយកុលបុត្រ កុលធីតាខ្មែរ ស្គាល់ពីតម្លៃពិតប្រាកដរបស់គ្រូ ដែលជាអាណាព្យាបាលទី២ របស់យើង​ ភាពយន្តអប់រំ «លោកគ្រូខ្ញុំ» នឹងបង្ហាញអោយអ្នកស្គាល់ពីតម្លៃរបស់គ្រូកាន់តែច្បាស់។

ភាពយន្ត «លោកគ្រូខ្ញុំ»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក៏មានតម្លៃអប់រំជាច្រើនទៀតលាយឡំគ្នាក្នុងសាច់រឿងតែមួយនេះ។ សម្រាប់ភាពយន្តនេះដែរ មានការចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗ ដូចជាលោក ញ៉ែម សុគន្ធ លោក យក់ ដួងតារា អ្នកនាង ស៊ិន ឧត្តមផល្លា តែគួរអោយស្ដាយពេលនេះ អ្នកនាង ស៊ិន ឧត្តមផល្លា បានលាចាកលោកនេះទៅហើយ បន្សល់ទុកតែស្នាដៃសម្ដែងយ៉ាងល្អឥតខ្ចោះ ប្រៀបបានដូចជាការចងចាំមួយដ៏ល្អ សម្រាប់ទស្សនិកជនដែលនិយមចូលចិត្តរាល់ការសម្ដែងរបស់អ្នកនាង ។

ភាពយន្ត «លោកគ្រូខ្ញុំ» នឹងផ្សាយជូនទស្សនានៅសប្ដាហ៍ក្រោយនេះ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕

រូបភាពខ្លះៗក្នុងភាពយន្ត «លោកគ្រូខ្ញុំ»
រូបភាពខ្លះៗក្នុងភាពយន្ត «លោកគ្រូខ្ញុំ»
រូបភាពខ្លះៗក្នុងភាពយន្ត «លោកគ្រូខ្ញុំ»
រូបភាពខ្លះៗក្នុងភាពយន្ត  «លោកគ្រូខ្ញុំ»

សូមទស្សនាវីដេអូ Trailer ខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]