តៃវ៉ាន់៖ តារាក្មេងស្រី Danielle ​សមាជិក​ក្រុម NewJeans ក្រោមទ្រនំ​ក្រុមហ៊ុន Hybe Corporation ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​មតិ​ជា​ច្រើន​ពី​ទស្សនិកជន។ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា នាង​ស្រដៀង​នឹង​តារា​សម្ដែង​តៃវ៉ាន់ Barbie Hsu ណាស់។

តាមរយៈគេចែកចាយទៅនឹងរូបអ្នក​ទាំង​ពីរ​ មាន​មុខ​ស្រទន់បែបសុភាព សាច់សម៉ង់ខៃ មាន​លក្ខណៈ​ស្រដៀង​គ្នា​ជា​ច្រើន។ អ្នក​គាំទ្រ​ម្នាក់​បាន​បញ្ចេញ​មតិ​ថា Danielle មាន​រូបរាង​ស្រដៀង​នឹងតារាសម្តែង សាន់ឆាយ ទៀតផង នៅ​ពេល​ដែល​នាង​ចូល​ប្រឡូក​ក្នុង​វិស័យ​កម្សាន្ត​ដំបូង ក្នុងរឿង «Meteor Garden» ដោយសារអ្នកទាំងពីរ មានអាយុស្របាលគ្នា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា Danielle មានឪពុកជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិកូរ៉េ។ មុន​ក្លាយ​ជា​តារា​ចម្រៀង នាង​បាន​ធ្វើ​ការ​ជា​តារា​ម៉ូដែល​ក្មេង។ នាងបានបង្ហាញខ្លួនជាសមាជិកសំខាន់ក្នុងកម្មវិធី Rainbow Kindergarten របស់ទូរទស្សន៍ tvN ដែលចាក់ផ្សាយក្នុងឆ្នាំ ២០១១ ។ ក្រោយមក ក្មេងស្រីរូបនេះ បានក្លាយជាសមាជិកក្រុមចម្រៀងក្មេងស្រី NewJeans ដែលបានបង្ហាញខ្លួន នៅក្នុងខែកក្កដា៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Danielle
Danielle
Barbie Hsu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]