សេអ៊ូល៖ តំបន់ជាច្រើនក្នុងទីក្រុងសេអ៊ូលត្រូវបានជន់លិចកាលពីថ្ងៃចន្ទ ទី៨ សីហា ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានវាយលុកទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ដោយធ្វើឱ្យលិចទឹកតាមផ្លូវ រថយន្តមិនអាចធ្វើដំណើរបាន ថែមទាំងមានការ ជម្រុញឱ្យមានការជម្លៀសចេញទៀតផង។
រូបថត និងវីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីផ្លូវលិចទឹក កំពុងភ្លៀងធ្លាក់ ក៏ដូចជាទឹកហូរធ្លាក់ ទៅស្ថានីយ៍រថភ្លើង ក៏ដូចជាផ្លូវក្រោមដីនៃតំបន់នោះ ជន់លិចមិនអាចគណនាបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈការចែកចាយបានធ្វើឲ្យ មានការដាច់ភ្លើងនៅក្នុងតំបន់ Gangnamផងដែរ ដោយយោងតាមទីភ្នាក់ងារសារព័ត៌មានមួយ ភ្លៀងធ្លាក់រហូតដល់ ១៧០ មីលីម៉ែត្រ លើតំបន់កណ្តាលរបស់ប្រទេសកាលពីថ្ងៃចន្ទ និងស្ទើរមួយចំហៀងនៃទីក្រុងទៅហើយ។
តាមរបាយការណ៍បានបន្ថែមថា ស្រុក Dongjak នៅភាគខាងត្បូងទីក្រុងសេអ៊ូល ក៏បានកត់ត្រាទឹកភ្លៀងឡើងកម្ពស់ដល់ ១៣៧ មីលីម៉ែត្រក្នុងមួយម៉ោង ដែលត្រូវបានរាប់ចូលថា ជាភ្លៀងធ្លាក់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយក្នុងកូរ៉េខាងត្បូង៕
ប្រភព៖ channelnewsasia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]