បរទេស៖ អាចនិយាយបានថា ក្រោយពីបានសម្រាលកូនរួចមក តារាចម្រៀងស្រី Rihanna កាន់តែត្រូវបានហ្វេនៗជាច្រើនតាមដាន ពីការបង្ហាញខ្លួន ក៏ដូចជាចង់ឃើញពីស្ទាយ៍នៃការរៀបចំខ្លួនទាក់ទាញរបស់ តារាស្រីរូបនេះ។
យ៉ាងណាមិញ ថ្មីៗនេះ ការបង្ហាញខ្លួនរបស់ Rihanna និងមិត្តប្រុស លោក A$AP Rocky ដែលបានចេញទៅក្រៅជាមួយគ្នា នៅពេលយប់ក្នុងទីក្រុងញូវយ៉ក ក៏បានធ្វើឲ្យអ្នកគាំទ្រយកចិត្តទុកដាក់យ៉ាងខ្លាំង ទៀតផង។ ប៉ុន្តែនៅក្នុងនោះ មិនមែនជាការបង្ហាញស្ទាយ៍សម្លៀកបំពាក់ស៊ីវីល័យអ្វីនោះទេ ដោយរូបនាងបានចេញមកជាមួយនឹងឈុតគ្រឿងអលង្កាប្រណីត ដើរនៅតាមដងផ្លូវទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នេះគឺជា ពេលវេលាដ៏កម្រមួយ សម្រាប់ Rihanna ដែលបានបង្ហាញខ្លួនជាមួយមិត្តប្រុស ចាប់តាំងពីបានសម្រាលកូនរួចមក។ ហើយការបង្ហាញខ្លួនជាមួយនឹងគ្រឿងអលង្កាប្រណីតមួយនេះ ពិតជាមានភាពទាន់សម័យ និងលេចធ្លោយ៉ាងខ្លាំង បើទោះបីជានាង លេងស្ទីលសម្លៀកបំពាក់បែបសាមញ្ញក៏ដោយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]