រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានខែមុននេះ រឿងរ៉ាវចម្រូងចម្រាស់ក្នុងគ្រួសាររបស់ adminជីងចក់ និងភរិយារូបស្រស់អ្នកលក់ឡេអនឡាញ ធ្វើឲ្យមហាជននាំគ្នាវិលមុខជំនួស ឈ្លោះតែ២នាក់ប្តីប្រពន្ធមិនគ្រប់ រហូតនាំបញ្ហាដល់អ្នកលូកដៃចូលក្នុងរឿងរបស់ខ្លួនទៀត បញ្ហាកាន់តែវែងឆ្ងាយ ផ្អើលពេញបណ្តាញសង្គម។

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ adminជីងចក់ បានបង្ហោះសារ រឿងរ៉ាវគ្រប់យ៉ាងត្រូវបញ្ចប់ដែលធ្វើឲ្យ គេឯងគិតថាទំនាក់ទំនងនឹងភរិយា បានដាច់ស្រេចតាមផ្លូវច្បាប់រួចរាល់ទៅហើយ ផ្ទុយទៅវិញ ស្រាប់តែម្សិលមិញនេះបែកធ្លាយរូបភាពមួយសន្លឹក ឃើញហើយមហាជនហួសថ្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ល្ងាចម្សិលមិញនេះ ផ្ទុះការចែករំលែករូបភាពអ្នកនាង ផល្លា វាស់កម្ពស់នៅប៉ុស្តសមត្ថកិច្ច ហើយល្បីថា ត្រូវសមត្ថកិច្ចកោះហៅទៅណែនាំ ដោយរូបនាងបានបកស្រាយថា រូបភាពនោះជាការកាត់ត ដោយបញ្ជាក់ថា ឈុតនោះគឺស្លៀកពេលLiveលក់កាលពីប៉ុន្មានថ្ងៃមុន ក្នុងនោះក៏អមជាមួយនឹងឈុតដូចគ្នា កំពុងជិះក្នុងរថយន្តជាមួយនឹងអតីតស្វាមី ឃើញហើយអ្នកតាមដានកាន់តែរង្វេង ឈ្លោះគ្នាបែកទឹកបែកដី ចុងក្រោយបណ្តើរធ្វើធម្មតា?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]