ភ្នំពេញ៖ ក្រោយបានស្ងប់ស្ងាត់មួយរយៈ រឿងរ៉ាវគ្រួសារ របស់ Admin ជីងចក់ និងអតីតភរិយា អ្នកលក់អនឡាន អ្នកនាង ទ្រិញ ផល្លា ស្រាប់តែផ្ទុះឡើងវិញ រឿងបែកធ្លាយ​ សារមួយឃ្លាពីគណនី របស់ពូចក់ បង្ហោះសុំទៅដល់ភរិយា។

យ៉ាងណាមិញ ក្រោយបែកធ្លាយសារនៅលើបណ្ដាញសង្គមហើយ ស្រាប់តែភាគីទាំងសងខាង ចាប់ផ្តើមលើកដាក់គ្នា ម្ខាងចោទទៅម្ខាង។ មិនតែប៉ុណ្ណោះ ថែមទាំង ថ្មីៗនេះអ្នកទាំងពីរហាក់បីដូចជាត្រូវរូវគ្នាវិញ បន្ទាប់ពី អ្នកនាង ទ្រិញ ផល្លា បានបង្ហោះរូបភាពនៅក្នុងឡានជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រមជាមួយគ្នានេះ បន្ទាប់ពី សារសម្លេង ពូចក់ បដិសេធថាខ្លួនមិនមែនជាអ្នកបង្ហោះ គឺជាភរិយា ជាអ្នកយកទូរស័ព្ទទៅបង្ហោះនោះ ស្រាប់តែ អ្នកនាង ទ្រិញ ផល្លា ចេញមកទម្លាយថា ពូចក់ ជាអ្នកបង្ហោះខ្លួនឯង ថែមទាំងមកផ្ទះសុំត្រូវរូវគ្នា លើសពីនេះទៅទៀត អតីតភរិយា ពូចក់ ថែមទាំងបន្ថែមថា ពូចក់ សុំកូនស្រីម្នាក់ថែមទៀតផង។

ចង់ដឹងខ្លឹមសារបកស្រាយយ៉ាងណា? 

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

អ្នកនាង ទ្រិញ ផល្លា
អ្នកនាង ទ្រិញ ផល្លា
ពូចក់ និងភរិយា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]