យល់ដឹង៖ អាស៊ីអាគ្នេយ៍គឺជាបណ្តុំនៃកោះ និងឧបទ្វីប ដែលមានតំបន់ភ្នំ និងខ្ពង់រាបផ្សេងៗគ្នា ដែលតំបន់មួយក្នុងចំនោមតំបន់ដែលមានថាមពលបំផុតនៃពិភពលោកក្នុងន័យសេដ្ឋកិច្ច ជាមួយនឹងភាពចម្រុះនៃសាសនា វប្បធម៌ និងប្រវត្តិសាស្ត្រ។
ទៀតសោត អាស៊ីអាគ្នេយ៍ គឺជាផ្ទះសម្រាប់ប្រជាជនប្រហែល ៦០០ លាននាក់ និងផលិតផលក្នុងស្រុកសរុបប្រហែល ៩០០ ពាន់លានដុល្លារ ជាពិសេសនោះ សេដ្ឋកិច្ចនៃប្រទេសវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងម៉ាឡេស៊ី ដែលបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងអត្ថបទនេះ យើងនឹងចែករំលែកទិន្នន័យ តាមប្រទេសនៃប្រាក់ខែជាមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលជាតួលេខក្នុង ឆ្នាំ ២០២២ នេះ ដោយយោងតាមការស្រង់ចំនួនតួលេខ យោងតាមស្ថិតិ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ១១។
ជាក់ស្តែង តាមរយៈរូបភាពបានចេញផ្សាយ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសសិង្ហបុរីមានប្រាក់បៀវត្សរ៍ជាមធ្យមខ្ពស់បំផុត ៤,៥៨៥ ដុល្លារក្នុង ១ខែ ។ ខណៈប្រទេសមីយ៉ាន់ម៉ា មានប្រាក់បៀវត្សរ៍ទាបជាងគេបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងជាមធ្យម ១៥៥ ដុល្លារក្នុងមួយខែ។ លើសពីនេះ ប្រទេសកម្ពុជាមានប្រាក់បៀវត្សរ៍ជាមធ្យមទូទៅ ចន្លោះ ២៥០ ដុល្លារ ទៅ ៣០០ ដុល្លារ បានជាប់ចំណាត់ថ្នាក់លេខ ៨ ក្នុង ចំណោម ១១ ប្រទេស៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]