ឥណ្ឌា៖ កាលពីឆ្នាំ១៩៨២កន្លងទៅ មានបុរសជនជាតិឥណ្ឌាម្នាក់ បានធ្វើដំណើរដោយម៉ូតូប្រភេទម៉ាកស្កូតឺរបស់គាត់ ឆ្ពោះទៅកាន់ទីក្រុង Leh នៃប្រទេសឥណ្ឌា ដែលមានផ្លូវខ្ពស់បំផុតរបស់ពិភពលោក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Raj Krishan បច្ចុប្បន្នអាយុ៦០ឆ្នាំ បានចេញដំណើរពីទីក្រុង Srinagar ទៅកាន់ទីក្រុង Leh ដោយចំណាយអស់រយៈពេល១៦ម៉ោង ខណៈទីក្រុង Leh ផ្ទាល់ មានខ្យល់ស្ដើង និងមានអុកស៊ីសែនតិចផងដែរ។ ហើយទោះបីជាយ៉ាងណាក៏ដោយ គាត់បានស្នាក់នៅរយៈពេលពីរថ្ងៃ និងបានដាក់ពាក្យស្នើសុំទៅកាន់អាជ្ញាធរ ដើម្បីអនុញ្ញាតឲ្យធ្វើដំណើរលើផ្លូវដ៏ខ្ពស់របស់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទីបំផុត គាត់បានក្លាយជាបុរសដំបូងបង្អស់លើពិភពលោក ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Leh ដោយម៉ូតូប្រភេទម៉ាកស្កូតឺ ខណៈអ្នកដទៃទៀតជិះម៉ូតូមានកម្លាំងខ្ពស់។ ហើយមកទល់នេះ បទពិសោធន៍ នៅតែធ្វើឲ្យគាត់មានអារម្មណ៍សប្បាយរីករាយ និងមានមោទកភាពលើខ្លួនឯងដដែល៕

ប្រភព: indiatimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]