ថៃ៖ គឺជាគូស្នេហ៍ដ៏ពេញនិយមមួយគូនៅក្នុងសិល្បៈកម្សាន្ត រវាង តារាស្រី Kimberley និង លោក Mark Prin ដែលត្រូវបានហ្វេនៗជាច្រើន កាន់តែតាមដានពីសកម្មភាព និងជីវិតសប្បាយរីករាយ ខណៈដែលកំពុងត្រៀមខ្លួន ក្លាយជាកូនក្រមុំកូនកម្លោះ បន្ទាប់ពីខាងប្រុស បានលុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិក រួចមក។
ថ្មីៗនេះ តារាស្រី Kimberley បានមកចូលរួមក្នុងពិធីប្រគល់ពានរង្វាន់មួយ ក្នុងទីក្រុងបាងកក រូបនាង ក៏បានផ្តល់បទសម្ភាសន៍ លើកឡើងអំពីពិធីមង្គលការរបស់ខ្លួន និងគូស្នេហ៍ ដែលធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស នៅពេលដែលត្រូវបានគេសួរ ថាតើពិធីរៀបការនឹងរៀបចំនៅឆ្នាំក្រោយឬយ៉ាងណានោះ តារាស្រីរូបនេះ ក៏បានបញ្ជាក់ថា គឺពិតជាឆ្នាំក្រោយ ដោយសារតែមានថ្ងៃល្អច្រើន ម៉្យាងវិញទៀត ព្រោះ តែសាច់ញាតិរបស់នាងនៅឯក្រៅប្រទេសច្រើន ដូច្នេះត្រូវប្រាប់ពីដំណឹងឲ្យពួកគេបានដឹងមុន ផងដែរ៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]