ភ្នំពេញ៖ កាលពីថ្មី​ៗ នេះ​ នៅលើផេកជាផ្លូវការរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority បានធ្វើការប្រកាស សេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន ទៅនឹងទីតាំងមួយចំនួន។

ដោយក្នុងនោះ ខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ ៨០មម នៅលើចិញ្ចើមផ្លូវលេខ១១០ (មហាវិថីសហព័ន្ធរុស្សី) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០:០០នាទីយប់ រហូតដល់ម៉ោង ២៤:០០នាទីយប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈដែរ ទីតាំងមួយកន្លែងទៀត ខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ១១០មម នៅលើផ្លូវលេខTKM២៦៦ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅយប់ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ២០:០០នាទីយប់ រហូតដល់ម៉ោង ២៤:០០នាទីយប់។

អាស្រ័យ ដូចការប្រកាសនៅខាងលើ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចនឹងផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន នៅ សង្កាត់ទឹកល្អក់ទី១ និងសង្កាត់ព្រែកហូរ ហេតុដូច្នេះ សូមប្រជាពលរដ្ឋ ដែលរស់នៅស្ថិតនៅទីតាំងដូចរៀបរាប់ខានលើ សូមអាធ្យាស្រ័យ ត្រៀមទឹកស្តុកទុកប្រើផង!

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]