ភ្នំពេញ៖ តើអ្នកដឹងទេថា រាជធានីភ្នំពេញមានភោជនីយដ្ឋានដ៏អស្ចារ្យបែបនេះ?
- មានកន្លែងអង្គុយតែ ១៤ កន្លែងប៉ុណ្ណោះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ទទួលភ្ញៀវ ដែលបានកក់ទុកមុនតែប៉ុណ្ណោះ
Denis គឺជាចុងភៅដែលមកពីប្រទេសបារាំងផ្ទាល់តែម្តង។ លោកបានធ្វើដំណើរទៅប្រទេសជប៉ុន ប្រេស៊ីល និងចិន ដើម្បីស្វែងរកម្ហូបថ្មីៗជាបន្តបន្ទាប់ ហើយចំពោះគ្រឿងផ្សំសម្រាប់ធ្វើម្ហូបវិញ គឺបាននំាយកពីសហរដ្ឋអាមេរិក កាណាដា អាមេរិកខាងត្បូង អឺរ៉ុប អាស៊ីអាគ្នេយ៍ និងជប៉ុនជាដើម។ ការប្រើប្រាស់គ្រឿងផ្សំសម្រាប់ចម្អិន គឺសុទ្ធតែគ្រឿងផ្សំពិសេសៗប្រចាំតំបន់ទាំង៥នេះ ចំណែកម្ហូបអាហារនីមួយៗ ធ្វើឡើងយ៉ាងយកចិត្តទុកដាក់ មានកម្រិតខ្ពស់ និងសោភ័ណភាព។
កន្លងទៅប៉ុន្មានថ្ងៃនេះ លោក Denis បានអញ្ជើញ លោក Zhu Zong ដែលជាអ្នកគ្រប់គ្រងទូទៅតែមួយគត់របស់ក្រុមហ៊ុន China Hongqi Cambodia ដើម្បីមកទទួលទាន អាហារ នៅ Shatō51 ។
នាថ្ងៃនោះ រថយន្ត Hongqi ស៊េរី H9 និង ម៉ូដែលអគ្គិសនី EQM5 ដែលទើបនឹងចុះបញ្ជីនៅប្រទេសកម្ពុជា បាននាំយកមកតាំងបង្ហាញនៅខាងមុខភោជនីយដ្ឋាន Shatō51 ហើយការបង្ហាញនេះ បានទាក់ទាញអ្នកឆ្លងកាត់ឲ្យឈប់មើលរថយន្តទាំងពីរម៉ូដែលនេះផងដែរ។
លោក Denis បាននិយាយថា លោកមានរថយន្ត Hongqi នៅពេលដែលលោកបានបើក ភោជនីយដ្ឋានមួយ នៅក្រុង Shenzhen កាលពីមុន ហើយលោកពិតជាពេញចិត្តចំពោះ រថយន្ត Hongqi ហើយវាជាឱកាសមួយដែលលោកបានអញ្ជើញភ្ញៀវពិសេសបំផុតនៅថ្ងៃនេះ។
បន្ទាប់ពី លោក Zhu និងសមាជិករបស់លោកបានអង្គុយចុះ លោក Denis បានចាប់ផ្ដើមណែនាំ គ្រឿងផ្សំសំខាន់ៗ ទៅកាន់ភ្ញៀវដែលមកទទួលទានអាហារ ដូចជា- សាច់គោ A5 wagyu មកពី ប្រទេសជប៉ុន ដំឡូង-ថ្លៃជាងគេបំផុតរបស់ពិភពលោក ពងត្រីពីប្រទេសបារាំង បង្គា Carabiniero ពី Mallorca។
ភ្ញៀវទាំងនោះមានការចាប់អារម្មណ៍ពីការធ្វើម្ហូបយ៉ាងយកចិត្តទុកដាក់ ពីលោក Denis ហើយក៏ មានការចាប់អារម្មណ៍ទៅលើការតុបតែងម្ហូបផងដែរ។
លោក Zhu បានលើកឡើងថា៖
Denis បាននិយាយអំពីទស្សននៃការធ្វើម្ហូបរបស់គាត់ ដែលមិនបានកំណត់និយមន័យច្បាស់ លាស់ទេ ហើយការបំផុសគំនិតទាំងអស់សម្រាប់ការធ្វើម្ហូប បានមកពីគាត់ផ្ទាល់។
Denis ថា ៖
ដោយកើតចេញពីសេចក្តីស្រឡាញ់ចំពោះការធ្វើម្ហូប លោកបានជ្រើសរើសគ្រឿងផ្សំល្អៗ ហើយប្តេជ្ញាចិត្តក្នុងការបង្កើតភោជនីយដ្ឋាន "Michelin" ដែលមានកម្រិតខ្ពស់បំផុត ដោយផ្តល់នូវ បរិស្ថានល្អបំផុត ជាមួយនឹងគ្រឿងផ្សំថ្មីបំផុត ដែលផ្តល់ឲ្យអតិថិជននូវកម្រិតខ្ពស់បំផុតបែប ឯកជនភាព។
លោក Zhu ក៏បាននិយាយថា ទស្សនអាជីវកម្ម សេវាកម្ម របស់លោក Denis និងក្រុមអតិថិជន គឺពិតជាត្រូវគ្នាជាមួយនឹង ម៉ាកយីហោ Faw-hongqi អន្តរជាតិដ៏មានកិត្យានុភាព ដែលផ្តោតលើការធ្វើរថយន្តដ៏ប្រណីត និងប្តេជ្ញាចិត្តចំពោះបទពិសោធន៍ផ្តាច់មុខ នៃសេវាអតិថិជន ដែលមានគុណភាពខ្ពស់ ហើយម៉ាក Hongqi ក៏យក «វិជ្ជាជីវៈ សន្តិភាពនៃគំនិត និងភាពរីករាយ» ជាគំនិតនាំមុខ និងប្ដេជ្ញាបង្កើតនូវរថយន្ត ដែលមានគុណភាពខ្ពស់ សម្រាប់អតិថិជន។
ជាមួយគ្នានេះដែរ លោក Zhu បានលើកឡើងនូវគំនិតថា ភាគីទាំងពីរអាចសហការគ្នា ដោយសង្ឃឹមថានឹងអាចចូលរួមជាមួយភោជនីយដ្ឋាន Shatō51 ដើម្បីបង្កើតបទពិសោធន៍ថ្មី សេវាកម្ម ដែលមានគុណភាពខ្ពស់ សម្រាប់ក្រុមហ៊ុន Hongqi។
លោក Denis បានទទួលស្គាល់យ៉ាងខ្លាំងថា នេះគឺជាវិធីមួយដែលមិនធ្លាប់មានពីមុនមក នៃកិច្ចសហប្រតិបត្តិការ ហើយលោកក៏ទន្ទឹងរង់ចាំកិច្ចសហការ នាពេលអនាគត ជាមួយក្រុមហ៊ុន Hongqi Motors ដ៏ល្បីល្បាញផងដែរ។
នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ ពិតជារីករាយ និងពោរពេញទៅដោយការរំពឹងទុកសម្រាប់ កិច្ចសហប្រតិបត្តិការនាពេលអនាគត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]