ភ្នំពេញ៖ យុវតីមកពីខេត្តកំពង់ធំ កញ្ញា ប៉ាង ពេជ្ររចនា ទើបតែគ្រងតំណែង Miss Asia Global Cambodia 2022 កាលពីថ្ងៃទី ២១ខែ កក្កដា ឆ្នាំ ២០២២។ ពិតណាស់ ក្រោយនាងទទួលបានតំណែងបវរកញ្ញាមួយនេះរួច គេឃើញមានមហាជន ហ្វេនៗជាច្រើនសម្ដែងក្ដីត្រេកអរ និងរំភើបជំនួសនាងគ្រប់ៗគ្នា។ 

យ៉ាងណាមិញ កញ្ញា ប៉ាង ពេជ្ររចនា បច្ចុប្បន្ននាងមានអាយុ១៨ឆ្នាំ ហើយនឹងមានកម្ពស់១៦៨សង់ទីម៉ែត្រ។ ជាមួយគ្នានេះដែរមុននឹងគ្រងតំណែង Miss Asia Global Cambodia 2022 នាងធ្លាប់បានចូលរួមប្រកួត Miss Teen International Cambodia នឹងបានទទួលបាន Miss Rising Starផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើក្រឡេកមើលរូបសម្ផស្សបវរកញ្ញារូបនេះ នាងពិតជាមានសម្រស់ដ៏ទាក់ទាញខ្លាំង ចំណែកការប្រើប្រាស់ភាសាអង់គ្លេសក៏បានល្អផងដែរ។ គួរបញ្ជាក់ផងដែរថា កញ្ញា ប៉ាង ពេជ្ររចនា នឹងចេញទៅប្រកួតលើ​ឆាកអន្តរជាតិនៅប្រទេសម៉ាឡេស៉ី ក្នុងកម្មវិធី Miss Asia Global នាខែកញ្ញាខាងមុខនេះ។ ហើយក៏សង្ឃឹមថាប្រិយមិត្តនឹងទៅផ្តល់ជាកម្លាំងចិត្តតាមរយៈ ការជូនដំណើរប្អូនស្រីនៅឯព្រលានយន្តហោះ ដើម្បីជាកម្លាំងចិត្តក្នុងការប្រកួតនៅលើឆាកអន្តរជាតិ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 
កញ្ញា ប៉ាង ពេជ្ររចនា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]