ថៃ៖ អាចនិយាយបានថា វាក៏ជារឿងដែលហ្វេនៗជាច្រើន កំពុងតែតាមដាន ចំពោះករណីរបស់ តារាស្រី Ice Apitsada បន្ទាប់ពី មានជនមិនស្គាល់មុខម្នាក់ បានចេញមកទម្លាយថា តារាស្រីរូបនេះមានស្វាមីរួមជាមួយគ្នា ខណៈដែលភ្លាមៗនោះ តារាស្រី Ice ក៏មិនទាន់បានចេញមកបកស្រាយចំពោះបញ្ហានោះទេ។
ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ តារាស្រី Ice បានចេញមកបើកចំហរ ជុំវិញបញ្ហានេះ តាមរយៈកម្មវិធីមួយ ដោយបានបង្ហើបថា ពេលនេះ តារាស្រី Ice កំពុងរស់នៅ ជាមួយនឹងស្វាមីរបស់ខ្លួន នៅអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស នៅក្នុងនោះដែរ អ្នកគ្រប់គ្រងរបស់នាង ថែមទាំងបានបញ្ជាក់ទៀតថា ជាមួយនឹងអ្វីដែលបានកើតឡើង ពួកគេមិនដឹងថា វាកើតឡើងដោយរបៀបណានោះទេ ព្រោះ ក្រោយពី មានព័ត៌មាននេះចេញមក ក៏មានទស្សនិកជនបានធ្វើការសួរនាំជាច្រើន ផងដែរ។ តែទោះជាយ៉ាងណា នៅពេលឃើញព័ត៌មាននេះ តារាស្រី Iceហាក់ដូចជាមិនខ្វល់នោះទេ ព្រមទាំងនិយាយត្រឡប់ទៅវិញថា ខ្លួននឹងទៅកម្សាន្ត ដើរទិញអីវ៉ាន់ឲ្យសប្បាយជាមួយនឹងស្វាមី ទៀតផង៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]