ស្ពៃជើងទា ឬភាសារស្រួលស្ដាប់ថា ស្ពៃតឿ ជាប្រភេទបន្លែបៃតងដែលមានការពេញនិយមខ្លាំងនិងមានលក់ច្រើននៅលើទីផ្សារ។ ទាំងរសជាតិ និងគុណប្រយោជន៍ចំពោះសុខភាពច្រើន ថែមទាំងមានតម្លៃក៏ធូរថ្លៃ ហើយអាចច្នៃចេញជាមុខម្ហូបបានច្រើនយ៉ាង។ សារធាតុចិញ្ចឹមសំខាន់ៗ មានដូចជា ពពួកវីតាមីនចម្រុះ ពិសេសនោះគឺ វីតាមីន B6 និង C មានបរិមាណច្រើន និង ពពួករ៉ែវិញ មានកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម ផូស្វ័រ សូដ្យូម ស័ង្កសី ទង់ដែង បូករួមទាំងពពួកអាស៊ីដផងដែរ។

១.ជួយពង្រឹងសុខភាពឆ្អឹង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារធាតុរ៉ែសំខាន់ៗដែលមាននៅក្នុងបន្លែបៃតងមួយប្រភេទនេះ គឺជាមុខសញ្ញាសំខាន់ជួយពង្រឹងទៅដល់សុខភាពឆ្អឹងឲ្យរឹងមាំ។ ក្នុងបរិមាណ ស្ពៃតឿ ១០០ក្រាម មានផ្ទុកសារធាតុរ៉ែ កាល់ស្យូម ៧០ មិលី្លក្រាម អាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរាងកាយ បាន ៧% ជាតិដែក ១,៧ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ២០% ម៉ាញ៉េស្យូម ១២ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ៣% និង ផូស្វ័រ ៤០ មិលី្លក្រាម អាចបំពេញតម្រូវការប្រចាំថ្ងៃ ៥%។

២.ជំនួយភ្នែក

វីតាមីនចម្រុះដែលមានក្នុង បន្លែបៃតងមួយប្រភេទនេះ ដូចជា វីតាមីន A, E និង B6 មានតួនាទីសំខាន់ ជាផ្នែកមួយជួយពង្រឹងទៅដល់មុខងាររបស់ភ្នែក ដោយជំរុញឲ្យភ្នែកកាន់តែមើលឃើញច្បាស់ល្អ។ ការសិក្សាបានបង្ហាញ​ថាវីតាមីន B6 ជួយកាត់បន្ថយការវិវត្ដរបស់ភ្នែកតាមវ័យ។

៣.ពង្រឹងប្រព័ន្ធភាពស៊ាំ

វីតាមីន C ក៏ស្ថិតក្នុងផ្នែកមួយនៃពពួកវីតាមីនចម្រុះដែលមានក្នុងស្ពៃតឿនេះផងដែរ។ ជាក់ស្ដែងក្នុងបរិមាណស្ពៃតឿ ១០០ក្រាម​ផ្ដល់អត្ថប្រយោជន៍វីតាមីន C ៤៥ ក្រាម ដែលបរិមាណនេះច្រើន មិនចាញ់ពពួកផ្លែឈើនោះទេ។ វីតាមីន C ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយរឹងមាំ អាចប្រឆាំងទៅនឹងជំងឺមេរោគផ្សេង និងជួយព្យាបាលមុខរបួសឆាប់ជាសះស្បើយទៀតផង។

៤.សម្រួលសរសៃឈាម និងចង្វាក់បេះដូង

ក្នុងស្ពៃតឿមានភា្ជប់មកជាមួយរ៉ែជាតិដែក ដែលជាផ្នែកមួយជួយសម្រួលដំណើរការចរន្ដសរសៃឈាម និងបេះ​ដូង​ឲ្យធ្វើការបានល្អ។ ក្នុងបរិមាណស្ពៃតឿ ២០០ក្រាម ផ្ដល់ឲ្យជាតិដែក១,៦ក្រាម។ មិនត្រឹមតែប៉ុណ្ណោះស្ពៃនេះក៏មានជាតិសរសៃច្រើន និងគ្មានជាតិស្ករ ដែលជាចំណែកមួយជួយដល់ពង្រឹងដល់សុខភាពថ្លើម និងលំពែង ផងដែរ។

៥.ជំនួយសុខភាពស្បែក

ដោយសារតែស្ពៃនេះមានកម្រិតវីតាមីន C ខ្ពស់ដូច្នេះហើយ គឺមានអត្ថប្រយោជន៍ជួយឲ្យស្បែកមាន​សុខភាពល្អ ស្រស់ថ្លា ថែមទាំងបង្កើនការលូតលាស់កោសិកា និងខូឡាជេនកាន់តែល្អប្រសើរ។ អ្នកមានបញ្ហស្បែក​ឡើងស្រអាប់ អាលែកហ្ស៊ីនឹងកម្ដៅថ្ងៃ ស្ពៃតឿក៏ជាផ្នែកមួយនៃអាហារជួយកាត់បន្ថយបញ្ហាទាំងនោះបានដែរ។

៦.រក្សាតុល្យភាពទម្ងន់

ក្រៅតែពីផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផ្នែកខាងក្នុង ស្ពៃតឿង ក៏ជាប្រភេទអាហារស្ថិតក្នុងក្រុមរបបអាហារ​ជួយរក្សាតុល្យភាពទម្ងន់រក្សារាងបានល្អមិនឡើងខ្លាញ់ ព្រោះថាបន្លែមួយប្រភេទនេះ សម្បូរសារធាតុចិញ្ចឹម វីតា​មីន រ៉ែ គ្មានជាតិខ្លាញ់ និងជាតិស្ករនោះទេ។ ដូច្នេះសម្រាប់អ្នកមានបំណងចង់រក្សារាង និងសម្រកគីឡូ អាចងាក​មក​សាកល្បង​ស្ពៃនេះបាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]