ភ្នំពេញ៖ អាចនិយាយបានថាក្រុមហ៊ុន Mediaload ទើបតែទិញសិទ្ធិកម្មវិធីប្រកួតបរកញ្ញា Miss Teen International Cambodia ជាលើកដំបូង ប៉ុន្តែឆ្នាំដំបូងបានភាពជោគជ័យខ្លាំងស្ទើរនឹកស្មានមិនដល់។ ពិតណាស់ កម្មវិធីមួយនេះ ទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនគ្រប់ទិសទីតែម្ដង។ 

លើសពីនេះទៅទៀត ស្ថាប័នMediaload ក៏ទើបតែបញ្ជូនបេក្ខភាពទៅប្រកួតលើឆាកអន្តរជាតិជាលើកដំបូងនៅឯប្រទេសឥណ្ឌាក្នុងកម្មវិធី Miss Teen International។ដោយបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាគឺជាកញ្ញា ឌី បញ្ញាវិមាលា ដោយនាងបានធ្វើឲ្យប្រជាជនកម្ពុជា ក៏ដូចជាហ្វេនមានមោទភាព ដែលអាចឈានដល់Top10 ព្រមទាំងបានពាន Best In Swimsuitផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីជោគជ័យ ថ្មីៗនេះស្ថាប័ន Miss Teen International Cambodia បានបង្ហើបរឿងដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈបង្ហាញព័ត៌មានថា នឹងមានកម្មវិធី Mister Teen International Cambodia ដែលនឹងបង្កើតនៅប្រទេសកម្ពុជា សម្រាប់ប្អូនៗប្រុសៗស្រលាញ់វិស័យមួយនេះ អាចមានសិទ្ធិចូលរួមដាក់ពាក់ប្រកួតប្រជែងបាន នាពេលឆាប់ៗខាងមុខនេះ។ បើប្រិយមិត្តចង់ដឹងច្បាស់អាចចូលទៅតាមដានក្នុងផេក Miss Teen International Cambodia បាន៕ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]