រាជធានីភ្នំពេញ ៖ ពិតណាស់ តារាកំប្លែង ពុំ ពុយ ជាតារាកំប្លែងជើងចាស់ម្នាក់ ដែលធ្លាប់លេងកំប្លែងខ្លីៗជាមួយនឹងក្រុមកំប្លែង នាយខ្ចិប​ តែស្ងាត់ៗតារាស្រីរូបនេះ ក៏បាត់វត្តមានស្ងាត់ឈឹងក្នុងវិថីសិល្បៈធ្វើឲ្យ មហាជនផ្ទុះចម្ងល់ ដែលការពិតរូបនាង សំងំកសាងគ្រួសារយ៉ាងមានក្តីសុខ។ 

តួយ៉ាង ពេលនេះមហាជនផ្ទុះការកោតសរសើរ ពីសម្រស់របស់អ្នកនាង ពុំ ពុយ ជាខ្លាំង មិនត្រឹមតែមិនខ្ចីចាស់នោះទេ មុខមាត់បែរស្អាតឡើងៗមើលសឹងមិនស្គាល់ ជាងនេះទៅទៀត អ្នកនាង ពុំ ពុយ នៅបើកបង្ហាញមុខមាត់កូនស្រីជាទីស្រឡាញ់ ដែលសព្វថ្ងៃជាតារាសម្តែងពន្លកថ្មីថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុតែជាម្តាយកូននឹងគ្នា កូនស្រីតារាកំប្លែងជើងចាស់ម្នាក់នេះ ក៏ស្រស់ស្អាតមិនចាញ់អ្នកម្តាយប៉ុន្មានឡើយ រីឯទេពកោសល្យក្នុងការសម្តែងរឿងវិញក៏ទទួលយកបានថែមទៀត ទោះទើបប្រឡូកក្នុងការងារសម្តែងក្តី តែកញ្ញា សំណាង សូរីយា ទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជន តាមរយៈរឿងថ្មីរបស់ផលិតកម្មសាស្ត្រា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាកំប្លែង ពុំ ពុយ 
  តារាកំប្លែង ពុំ ពុយ 
  តារាកំប្លែង ពុំ ពុយ 
  តារាកំប្លែង ពុំ ពុយ និងកូនស្រី
  កញ្ញា សំណាង សូរីយា 
  កញ្ញា សំណាង សូរីយា 
កញ្ញា សំណាង សូរីយា 
កញ្ញា សំណាង សូរីយា 
កញ្ញា សំណាង សូរីយា 
កញ្ញា សំណាង សូរីយា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]