បរទេស៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាទាក់ទងគ្នាបានប៉ុន្មានសប្តាហ៍ Camila Cabello បានបណ្តើយមិត្តប្រុស ជាលើកទីមួយ ដែលបានបង្ហាញខ្លួនជាមួយគ្នា សារធារណៈ នៅទីក្រុង Los Angeles កាលពីថ្ងៃទី ៧ ខែសីហា។ 

យ៉ាងណាមិញ អ្នកទាំងពីរ​ ត្រូវបាន គេប្រមាញ់ថតរូប នៅឯហាងកាហ្វេ តារាចម្រៀងដើមកំណើតគុយបា  ពាក់​រ៉ូប​ផ្កា ស្បែកជើង​ប៉ាតា ក្នុងឈុត​សាមញ្ញ​អំឡុង​ពេល​ចេញ​ក្រៅ ថែមទាំងបង្ហាញការស្រលាញ់ បានថើបថ្ពាល់មិត្តប្រុសរបស់នាងទៀតផង ដែលគេត្រូវបានដឹងថា ជាអ្នកបង្កើតកម្មវិធី ក៏ដូចជាអ្នកជំនួញផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Camila Cabello បានបង្កាត់ភ្លើងស្នេហ៍ម្តងទៀត បន្ទាប់ពីបែកគ្ជាមួយតារាចម្រៀង Shawn Mendes បាន ៩ខែ ដោយកន្លង​មក​នាងបាន​រីករាយ​នឹង​ជីវិត​អត់គូ ដោយ​ចំណាយ​ពេល​ជាមួយ​មិត្តភ័ក្ដិ និង​ផ្ដោត​លើ​ការងារ​ថតចម្រៀង ដោយបច្ចុប្បន្ន Camila និង Shawn ពួកគេជាមិត្តនឹងគ្នាធម្មតា៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Camila និង មិត្តប្រុស
Camila និង មិត្តប្រុស
Camila និង មិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]