បរទេស៖ ថ្មីៗនេះ តារាសម្ដែង លោក Ben Affleck ទើបតែបានលក់ផ្ទះរបស់ខ្លួន ក្នុងតម្លៃ ៣០ លានដុល្លារ បន្ទាប់ពី សម្រេចចិត្តចេញទៅជួលវីឡាដ៏ប្រណិតមួយទៀត ដើម្បីរស់នៅជាមួយភរិយាជាទីស្រលាញ់ Jennifer Lopez ដែលទើបនឹងរៀបការថ្មីថ្មោង។

ក្នុងនោះដែរ ដោយយោងតាម ​​សារព័ត៌មាន TMZ បានបង្ហាញថា លោក Ben Affleck បានចុះបញ្ជីផ្ទះរបស់ខ្លួននៅ Pacific Palisades រដ្ឋ Los Angeles កាលពីថ្ងៃទី ៩ ខែសីហា តាមរយៈឈ្មួញកណ្តាលអចលនទ្រព្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ផ្ទះផ្ទាល់ខ្លួនមួយនេះ ត្រូវបានគេដឹងថា តារាសម្ដែងរូបនេះ បានទិញក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃជាង ១៩ លានដុល្លារ និងមានទំហំ ១២០០ ម៉ែត្រការ៉េ បន្ទប់គេង ៧ បន្ទប់ទឹក ៩ ព្រមទាំង អាងហែលទឹកខាងក្រៅដ៏ធំមួយ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
Jennifer Lopez និងស្វាមី
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]