រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១០ សីហា ២០២២ កន្លងទៅថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍នឹង ករណីបាក់ប្លង់សេវេរ៉ង់ដារបស់ភូមិគ្រឹះមួយកន្លែង ដែលស្ថិតនៅក្នុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា នេះបើយោងតាមព័ត៌មានបឋម ក្នុងករណីនេះ ក៏បង្កឲ្យកម្មករស្លា.ប់ម្នាក់ និងមានរងរបួ.សធ្ងន់ម្នាក់ផងដែរ ដោយកម្មករក្នុងនោះបង្ហើបថា ថ្ងៃកើតហេតុពេលព្រឹកម៉ោង៨ ក្រុមជាងបានចាក់ប្លង់សេពិដានវេរ៉ង់ដានៅមុខភូមិគ្រឹះនោះ រួចរាល់នៅព្រឹកម៉ោង៩ ដោយកម្មករស្លា.ប់នោះបានឡើងទៅវីបេតុង ជាអកុសលស្រាប់តែ បាក់ជើងសសរនិងរន្ទា ធ្វើឲ្យកម្មកររូបនោះធ្លាក់កប់ក្នុងបេតុងទើបនឹងចាក់រួចថ្មី តែកម្មករផ្សេងទៀតមិនអាចជួយបាន ក៏រាយការណ៍ទៅម្ចាស់ការដ្ឋាននិងសមត្ថកិច្ច ដើម្បីយកគ្រឿងចក្រទៅកាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ការដ្ឋានភូមិគ្រឹះនេះ ដំណើរការជាង១ឆ្នាំទៅហើយ ដោយបានសង់ចេញគ្រោងនិងរៀបឥដ្ឋរួចរាល់ ប៉ុន្តែស្រាប់តែដល់ពេលចាក់ប្លង់សេវេរ៉ង់ដាផ្នែកខាងមុខ ក៏មានកំហុសបច្ចេកទេសបាក់ពិដានយ៉ាងដូច្នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

ប្រភព ៖ BBN Live & VD7NEWS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]