កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តាមរយៈប្រភពមួយបានបង្ហាញថា តម្លៃផ្ទះរបស់តារាសម្តែង លោក Song Joong Ki ដែលស្ថិតនៅ Itaewon-dong, Yongsan-gu, ទីក្រុងសេអ៊ូល ស្រាប់តែ បានកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងតម្លៃទិញ កាលពីមុន។
ដោយឡែក ទ្រព្យសម្បត្តិផ្ទះមួយនេះ ត្រូវបានគេដឹងថា ជាផ្ទះអាពាហ៍ពិពាហ៍របស់ Song Joong Ki និង Song Hye Kyo ខណៈដែលបច្ចុប្បន្ននេះ ផ្ទះរបស់លោក មានតម្លៃយ៉ាងតិច ២០ ពាន់លានវ៉ុន (ប្រហែល ១៥,៣ លានដុល្លារអាមេរិក) ដោយសារតែតម្លៃប្រតិបត្តិការជាក់ស្តែង មានការឡើងថ្លៃខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឮកផងដែរថា លោក Song Joong Ki បានចំណាយប្រាក់ ១០ពាន់លានវ៉ុន (ប្រហែល ៧,៦ លានដុល្លារអាមេរិក) ដើម្បីទិញផ្ទះនេះ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ និងបានរុះរើផ្ទះនេះចេញ រួចហើយបានសាងសង់អគារថ្មីមួយទៀត ដែលមានបន្ទប់ក្រោមដី៣ និងជាន់ធំៗ២។
យ៉ាងណាមិញ សម្រាប់ផ្ទះមួយនេះដែរ តារាទាំងពីរដួងនេះ ដែលជាអតីតប្ដីប្រពន្ធនឹងគ្នា មិនដែលរស់នៅទីនេះ នោះទេ ខណៈដែលបានរៀបការរួច អ្នកទាំងពីរ ក៏បានផ្លាស់ទៅរស់នៅ បណ្ដោះអាសន្ននៅផ្ទះរបស់ Song Hye Kyo៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]