ចិន៖ កាលពីថ្ងៃទី ១០ ខែសីហាកន្លងទៅនេះ យោងតាមទំព័រ 163 បានលើកឡើងពី តារាសម្ដែងជើងចាស់ លោក Kenny Ho ជាមួយនឹងការចែករំលែកថា តារាប្រុសរូបនេះ បានបើកតូបលក់សា.ច់អាំងនៅតាមផ្លូវ។

យ៉ាងណាមិញ បើទោះបីជាបានធ្វើបែបនេះមែន តែ តារាសម្តែង លោក Kenny Ho បែរជាបានបញ្ជាក់ថា វាមិនសំខាន់នោះទេថាតើ រូបលោកនឹងទទួលបានប្រាក់ចំណេញឬអត់ តែគោល​បំណង​របស់​លោក គឺ​ចង់​បាន​បទពិសោធន៍​ជីវិត និងបង្កើត​មិត្តភ័ក្ដិ​ជាមួយ​មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍​ស្រដៀង​គ្នា ឬ​ចែករំលែក​បទពិសោធន៍​អាជីវកម្ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត លោកក៏បានបន្ថែមថា ខ្លួនមិនខ្វល់នឹងរូបភាពតារាល្បីនោះទេ ហើយពេលខ្លះ តារាប្រុសរូបនេះ នៅតែទទួលការផ្សាយពាណិជ្ជកម្មល្បីៗ ដើម្បីបំពេញអារម្មណ៍ ក៏ដូចជា ការទាក់ទងជាមួយនឹងទស្សនិកជន។  

ជាពិសេស បច្ចុប្បន្ននេះ លោក Kenny Ho ត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិប្រមាណ ១៧ លានដុល្លារអាមេរិក ប៉ុន្តែ លោកមានជីវភាពសាមញ្ញ ព្រមទាំងមានភាពជិតស្និទ្ធជាមួយមនុស្សគ្រប់គ្នា ទៀតផង លើសពីនេះ រូបលោកក៏ធ្លាប់បាន​បម្រើ​អាហារ​ដល់​កម្មករ​រោងចក្រ លក់​នំប៉័ង និងតម្រង់​ជួរ​ចាំកាត់សក់​តាម​ចិញ្ចើម​ផ្លូវ​ ដោយ​ឥត​គិត​ថ្លៃ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]