ភ្នំពេញ៖ តើអ្នកណាខ្លះជា​ Gold Lover? ថ្មីៗនេះនៅលើទីផ្សារស្មាតហ្វូនកំពុងកក្រើក ហើយម្នាក់ៗស្រែកថា​ WoW ក្រោយពីលេចចេញនូវស្មាតហ្វូនស៊េរីថ្មីរចនាខ្នងក្រោយពណ៌មាសប្រណីត ជាមួយរូបរាងឌីហ្សាញផ្សេងៗប្រកបដោយភាពស៊ីវិល័យស័ក្កិសមទៅនឹងយុគសម័យថ្មី។ តោះកុំឲ្យខាតពេលវេលាយូរ! យើងនឹងទម្លាយឲ្យខ្ទេចពីភាពស្រស់ស្អាតដែលមាននៅលើស្មាតហ្វូនស៊េរីថ្មី​ OPPO Reno8 Series ដែលត្រៀមនឹងដាក់បង្ហាញខ្លួនឆាប់ៗនេះធានាថាកាន់តែពិសេសជាងមុន ទាន់សម័យជាងមុន។ ហើយបើតាមដឹង OPPO Reno8 Series មានចំនួន ៣ ម៉ូដែលគឺ Reno8 , Reno8 Z 5G និង Reno8 5G តើអ្នកគួរសម្រេចចិត្តជ្រើសរើសយកមួយណា?

OPPO Reno8 Serie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ OPPO Reno Series គឺតែងតែគិតគូរយ៉ាងល្អិតល្អន់ពីគុណភាព និងផលិតឡើងយ៉ាងវិសេសវិសាលជាកញ្ចប់រួមមានទាំងកាមេរ៉ា ការរចនារូបរាង កម្លាំងថ្ម កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាពិសេសៗជាច្រើនទៀត។ ឥឡូវសូមលើកយកស្មាតហ្វូនស៊េរីចុងក្រោយ OPPO Reno Series ជាមួយការរចនារូបរាងខាងក្រៅដែលជាភាពទាក់ទាញមកជជែកជាមុនសិន​ ដែលដំបូងសូមផ្តោតទៅលើការស្ទីលរចនាពណ៌មាសដ៏ប្រណីត ឬ Dawnlight Gold រំលេចចេញនូវពន្លឺចែងចាំងដូចពន្លឺថ្ងៃរះ ដែលមានពណ៌មាសរាប់ពាន់មុំផ្សេងៗពីគ្នាក្នុងការសម្លឹងមើលពីគ្រប់ជ្រុង បង្ហាញនូវភាពស្រស់ស្អាតប្លែកពីគ្នា ប្រៀបដូចវេទមន្តនៃភាពស្រស់ស្អាតក្នុងដៃអ្នកធ្វើឲ្យដកចិត្តមិនរួច។

OPPO Reno8 Serie

បន្ថែមពីនេះវាបានរចនាបថ OPPO Glow ជំនាន់ថ្មីដែលធ្វើឡើងពីកញ្ចក់ស្ងួតរួមជាមួយនឹងរូបរាងល្អឯក ស្តើងស្រាល គែមជ្រុងដ៏កំពុងពេញនិយមបំផុត។​ ពិសេសជាងនេះទៀត នៅលើបណ្តុំកាមេរ៉ាក្រោយបំពាក់នូវកងបំភ្លឺដំណឹងរឹងតែធ្វើឲ្យ OPPO Reno8 Series ស្រស់ស្អាត និងស៊ីវិល័យគ្រប់ជ្រុងតែម្តង។ ទាំងនេះឃើញថា OPPO Reno8 Series មានការចនាបថឡើងកាន់តែសម្បូរបែបទាំងរូបរាង ជាមួយពណ៌ទាក់ទាញប្លែកពីគេ ដោយមិនធ្វើឲ្យខកបំណង និងមិនចាំបាច់ពិចារណាយូរឡើយ។

OPPO Reno8 Serie

អាចប្រាប់បានទេប៉ុន្មានអ្នកដែលកំពុងជាប់ចិត្តលើ OPPO Reno8 Series? យើងជឿថាបន្ទាប់ពីទម្លាយភាពទាក់ទាញរបស់ OPPO Reno8 Series រួចមកអ្នកទាំងអស់គ្នាកំពុងអន្ទះសាររង់ចាំស្វាគមន៍ និងរង់ចាំការង្ហាញខ្លួនជាផ្លូវការរបស់សមាជិកថ្មីដែលគ្រោងនឹងដាក់លក់ឆាប់ៗនេះ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។

OPPO Reno8 Serie

ដូចនេះសម្រាប់លក្ខណៈសម្បត្តិផ្សេងៗ និងព័ត៌មានលម្អិតបន្ថែម សូមចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO។ តោះសន្សំលុយ ហើយខាំមាត់សង្កត់ចិត្តបន្តិចដើម្បីរង់ចាំសំណព្វចិត្តរបស់អ្នកទាំងអស់គ្នាមកដល់ឆាប់ៗនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]