អាការៈហើមពោះជាទូទៅបង្កឡើងដោយ ការស្ទះខ្យល់ក្នុងប្រព័ន្ធរំលាយអាហារ។ អាការៈនេះអាចកើតឡើងញឹកញាប់ ដោយសារមូលហេតុសំខាន់ៗ ដូចជា ការចុះខ្សោយមុខងារប្រព័ន្ធរំលាយអាហារ ការញ៉ាំអាហារច្រើនជ្រុល ឬអាហារគ្មានសុខភាព ការញ៉ាំអាហារមិនទៀងពេល និងប្រតិកម្មអាលែកហ្ស៊ីនឹងចំណីអាហារជាដើម។ ខាងក្រោមនេះគឺជាអាហារដែលអាចបណ្ដាលឲ្យអ្នកញ៉ាំមួយចំនួនជួបអាការៈហើមពោះដោយមិនដឹងខ្លួន។
១. ប្រភេទផ្លែឈើ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែឈើមួយចំនួនអាចធ្វើឲ្យអ្នកញ៉ាំខ្លះជួបបញ្ហាហើមពោះដោយមិនដឹងខ្លួន។ ផ្លែឈើទាំងនោះមានដូចជា ផ្លែប៉ោម ផ្លែប៉េះ ផ្លែទំពាំងបាយជូរ ផ្លែឈឺរី និងផ្លែឈើគ្រៀមជាដើម។
មូលហេតុដែលពពួកផ្លែឈើទាំងនោះអាចបង្កឲ្យហើមពោះ ព្រោះតែវាមានផ្ទុកនូវសារធាតុវីតាមីនច្រើន ជាតិសរសៃក៏ច្រើន ពិសេសមានផ្ទុកជាតិស្ករ Fructose ដែលជាប្រភេទស្ករមាននៅក្នុងបន្លែផ្លែឈើ ដែលអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាក បំបែក រំលាយ និងស្រូបយកជីវជាតិខ្លាំងណាស់។
វិធីដោះស្រាយបញ្ហានេះ ប្រសិនជាអ្នកញ៉ាំជួបអាការៈហើមពោះដោយសារតែ ផ្លែឈើទាំងនេះ គឺត្រូវញ៉ាំទឹកឲ្យបានច្រើន ឬវិធីការពារមុនពេលញ៉ាំ គឺត្រូវច្នៃផ្លែឈើទាំងនោះ ឲ្យឆ្អិនជាមុនសិន កុំព្យាយាមញ៉ាំទាំងឆៅគឺជារឿងមិនល្អនោះទេ។
២.ប្រភេទអាហារ
អាហារសុខភាពខ្លះ យើងធ្លាប់ដឹងកន្លងមកត្រឹមថាមានគុណប្រយោជន៍សម្រាប់សុខភាព ប៉ុន្ដែវាក៏អាចបង្កឲ្យអ្នកញ៉ាំខ្លះមានអាការៈហើមពោះបានដែរ ពិសេសអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារចុះខ្សោយតែម្ដង។ មូលហេតុរបស់វា ក៏មិនខុសពីផ្លែឈើនោះទេ មានកម្រិតជាតិស្ករ Fructose ខ្ពស់ ជាតិសរសៃខ្ពស់ និង វីតាមីនច្រើន ដែលបង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារ។ របបអាហារទាំងនោះមាន សណ្ដែក ពោត និងបន្លែបៃតងជាដើម។
បន្លែបៃតងដូចជាពពួក ស្ពៃ ខាត់ណា ប្រូខូលី ក៏មានផ្ទុកនូវជាតិស្ករ raffinose។ ជាតិស្ករមួយប្រភេទនេះ ប្រសិនជាប្រព័ន្ធរំលាយអាហារមិនអាចបំបែកបានទេ នោះវានឹងក្លាយទៅជាពពួកបាក់តេរី បង្កការរំខានដល់ប្រព័ន្ធរំលាយអាហារ ជាហេតុបណ្ដាលឲ្យអ្នកញ៉ាំមានអាការៈហើមពោះ។
វិធីសាស្ដ្រដោះស្រាយបញ្ហានេះ អ្នកញ៉ាំគួរគប្បីត្រូវទំពារឲ្យម៉ត់ តូចល្អិត និងគួរជ្រើសរើសប្រភេទអាហារដែលមិនអាចបង្កអាលែកហ្ស៊ី។ ពិសេសទៀតនោះគឺ មិនថាមុនពេល ឬក្រោយពេលញ៉ាំអាហារទាំងនោះទេ មិនត្រូវផឹកភេសជ្ជៈដែលមានជាតិកាបូនណាតនោះទេ។
ពេលណាគួរទៅជួបគ្រូពេទ្យ?
ក្នុងករណីដែលគ្នាយើងមានអារម្មណ៍ថាកំពុងតែហើមពោះ ដោយសារការញ៉ាំអាហារ យើងត្រូវកត់សម្គាល់ពីអាការៈមួយនេះ មិនឲ្យលើសពី១ថ្ងៃ គឺត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ ពិគ្រោះ និងទទួលការព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងអការៈនេះប្រែទៅជាធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់សុខភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]