បរទេស៖ ជីវិតរបស់មហាសេដ្ឋី Kylie Jenner ត្រូវបានលើកឡើងថា ទោះបីជារូបនាង វ័យក្មេងពិតមែន តែនាងពិតជាឥទ្ធិពលដ៏ខ្លាំងក្លារបស់នាងនៅលើបណ្តាញសង្គម ដែលរូបនាង តែងតែផ្សព្វផ្សាយផលិតផល និងម៉ូដែលសម្រាប់ម៉ាកយីហោជាច្រើន។

យ៉ាងណាមិញ យោងតាមកាសែត Daily Mail កាលពីថ្ងៃទី ១០ ខែសីហា គឺជាថ្ងៃដ៏សំខាន់ដែល Kylie Jenner មានអាយុ ២៥ ឆ្នាំ ដែលនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Kylie Jenner បានបង្ហោះរូបថតជាបន្តបន្ទាប់នៅក្នុងពិធីខួបកំណើតគម្រប់មួយឆ្នាំរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត អ្វីដែលចាប់អារម្មណ៍ ទោះបីជានាង មានវ័យក្មេងក្តី តែទ្រព្យសម្បត្តិសុទ្ធរបស់ Kylie មានទៅដល់ ៧០០ លានដុល្លារ។ ជាពិសេសនោះ គណនី Instagram របស់នាងមានអ្នក Follow ច្រើនជាង ២១៣ លាននាក់ ដែលអាចរកបាន ១ លានដុល្លារ ក្នុងការផ្សាយពាណិជ្ជកម្ម។

ជារួមមក Kylie លទ្ធផល​ថ្ងៃ​នេះ​ គឺ​ការ​ខិត​ខំ​មិន​ឈប់​ឈរ​របស់​នាង ទោះបីនាងនៅក្មេងពិតមែន ដែលស្ថិតនៅក្នុងវ័យ ២០ជាងប្លាយ អ្នកម្តាយកូន ២រូបនេះ មានលុយដែលនៅសល់ជាច្រើនមិនថា រថយន្ត អចលនទ្រព្យ និងការវិនិយោគផ្សេងៗទៀត៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner
Kylie Jenner
Kylie Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]