បរទេស៖ ថ្មីៗនេះ ជាមួយនឹងវត្តមានរបស់ តារាសម្ដែង Angelina Jolie ដែលបានទៅជួបជាមួយប្រធានមហាវិទ្យាល័យ Spelman នោះ ពិតជាបានធ្វើឲ្យហាជនជាច្រើន យកចិត្តទុកដាក់ភ្លាមៗ ទៅលើការតុបតែងខ្លួនយ៉ាងសាមញ្ញរបស់នាង។
ក្នុងនោះដែរ តារាស្រីរូបនេះ បែរជាចេញមកជាមួយនឹង ការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងកាន់កាបូបមួយ ព្រមទាំងពាក់ម៉ាសបិទបាំងមុខ ពេលធ្វើដំណើរ។ ជាពិសេស នៅរូបភាពធម្មតានេះ Angelina បានបង្ហាញមុខដ៏ស្រស់ស្អាត ស្បែករលោង គួរជាទីចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងស្រីរូបនេះ ថែមទាំងត្រូវបានគេអធិប្បាយថា បានរក្សាអាកប្បកិរិយាយ៉ាងល្អ ទៀតផង។ តែទោះជាយ៉ាងណា ការបង្ហាញលើកនេះរបស់នាង បែរជាធ្វើឲ្យអ្នកលេងអ៊ីនធឺណិតគិតថា របៀបនៃការស្លៀកពាក់របស់ Angelina គឺមានភាពច្របូកច្របល់ ដោយមើលទៅនាង ហាក់បីដូចជាអ្នកម្តាយម្នាក់ ដែលមិនមែនជា តារាល្បីលំដាប់A នោះទេ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]