ហ្វីលីពីន៖ ពិតណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈមក កំពូលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង Marian Rivera ឬមហាជនហៅតាមតួក្នុងរឿងថា ម៉ារីម៉ា កន្លងមកនាងតែងតែត្រូវបានអ្នកគាំទ្រ ពោលសរសើរអំពីសម្រស់ដ៏ស្រស់គ្មានទាស់ពីធម្មជាតិរបស់នាងជាហូរហែមិនដាច់ពីមាត់។

ជាពិសេស Marian ត្រូវបានមហាជនដាក់នាមជារាជនីសម្រស់ប្រចាំប្រទេស ជាមួយនឹងសម្រស់ធម្មជាតិគ្មានការកែកុនអ្វីនោះឡើយ។ ដោយ មុខមាត់រាងអក្សរ V ដែលជាសម្រស់បែបធម្មជាតិ លើពីនេះ នាងក៏បានធ្វើឲ្យហ្វេនៗអ្នកទស្សនា ផ្តោតអារម្មណ៍ទៅ លើភ្នែករបស់នាង ថែមទៀតផង ដែលជាកែវភ្នែកបែបកូនកាត់យ៉ាងស្រស់ស្អាត ព្រមទាំងមានភាពទាក់ទាញ កាន់តែលេចធ្លោខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះបានបង្ហាញរូបភាពថ្មីៗក្នុងឈុតខ្មៅ មួយឈុត បង្ហាញសម្រស់ដ៏ក្មេងជាងវ័យ សាច់ហាប់ណែន ល្មមៗមើលមិនដឹងថា  Marian Rivera មានគ្រួសារមានកូនហើយនោះទេ បើសម្រស់នៅតែស្អាតដូចក្រមុំបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]