រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កេរ្ត៍ឈ្មោះរបស់អ្នកនាង ទ្រី ដាណា នាពេលបច្ចុប្បន្ននេះ មហាជនស្ទើរគ្រប់ៗគ្នា ប្រាកដជាបានស្គាល់ ជាស្ត្រីដែលពូកែរកស៊ីផ្តើមចេញពីអ្នករកស៊ីតូចតាច រហូតដល់បើកក្រុមហ៊ុនមានបុគ្គលិកជាច្រើនរយនាក់។
ទន្ទឹមនឹងជីវិតជោគជ័យលើវិស័យជំនួញហើយនោះ ងាកទៅមើលជីវិតឯកជនវិញ អ្នកនាង ទ្រី ដាណា ហាក់មិនសូវសមប្រកបប៉ុន្មានឡើយ ដោយអ្នកនាងតែងជួបស្វាមីមិនដូចចិត្តប៉ង ប៉ុន្តែទទួលបានកូនប្រុសស្រីល្អៗ និងស្រស់ស្អាត ស្រស់សង្ហា ថែមទាំងពូកែមិនចាញ់ម្តាយថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះ កញ្ញា ដាណា ភីន កូនស្រីតែម្នាក់របស់អ្នកនាង បានចូលរួមការប្រឡងនិយាយភាសាអង់គ្លេសរបស់សាលាប៊ែលធីអន្តរជាតិ ធ្វើឲ្យមហាជននាំគ្នាកោតសរសើរសមត្ថភាពប្អូនស្រីជាខ្លាំង និយាយលះៗច្បាស់ៗនិងរអិលដូចជនជាតិដើម រហូតទទួលបានជ័យលាភីលេខ២ ទទួលបានអាហារូបករណ៍២ឆមាសនិងទឹកប្រាក់២០០ដុល្លារ នេះសមជាម៉ែខ្លា កូនខ្លាមែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]