ឥណ្ឌូណេស៊ី៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ កូនកំលោះកូនក្រមុំមួយគូ មានអាយុខុសគ្នាដូចលោកតា និងចៅស្រី មកពីខេត្ត West Java នៃប្រទេសឥណ្ឌូណេស៊ី បានរៀបការជាមួយគ្នា ដែលបង្កឲ្យមានការចាប់អារម្មណ៍ និងល្បីល្បាញជាខ្លាំងទូទាំងប្រទេស។

តាមប្រភពព័ត៌មាន Mothership បានឲ្យដឹងថា កូនកំលោះមានឈ្មោះថា Haji Sondani អាយុ៦៥ឆ្នាំ និងជាអ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់។ ហើយគាត់បានផ្ដល់ថ្លៃបណ្ដាការទៅដល់កូនក្រមុំអាយុ១៩ឆ្នាំរបស់គាត់ ជាមួយនឹងទឹកប្រាក់ចំនួន៥០០លានរូពី (ប្រមាណ៣៤,០៤៨ដុល្លារអាមេរិក) បូករួមទាំងរថយន្ដមួយគ្រឿង និងផ្ទះមួយខ្នង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយពីរៀបការបានប៉ុន្មានខែប៉ុណ្ណោះ អ្នកទាំងពីរ បានសម្រេចចិត្តលែងលះគ្នាតែម្ដង ដែលបញ្ជាក់កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដោយមិនដឹងមូលហេតុច្បាស់លាស់ឡើយ។ ប៉ុន្ដែបើតាមពាក្យចចាអារ៉ាមបានលេចឮថា ប្រពន្ធវ័យក្មេងរបស់គាត់ មានអាកប្បកិរិយាមិនសមរម្យមកលើគាត់ និងខុសប្លែកពីដំបូងៗ ខណៈមានរូបថតមួយសន្លឹកបង្ហាញឲ្យឃើញថា នាងអង្គុយចុចទូរសព្ទដៃយ៉ាងព្រងើយ ដោយទឹកមុខមើលទៅដូចធុញទ្រាន់គាត់អីចឹង។

តួយ៉ាង មានរូបភាពនៃដំណើរកម្សាន្តប៉ុន្មានសន្លឹកផ្សេងទៀត ក៏បានបង្ហាញឲ្យឃើញដែរថា ប្ដីប្រពន្ធខុសជំនាន់មួយគូនេះ ហាក់មានភាពជិតស្និទ្ធជាមួយគ្នាធម្មតា នៅពេលធ្វើដំណើរកម្សាន្តជាមួយគ្នា បន្ទាប់ពីរៀបការហើយដំបូងៗ។ ហើយចំពោះដំណើរកម្សាន្តនេះ គឺបុរសជាប្ដី ចេញថ្លៃចាយវាយសម្រាប់ខាងប្រពន្ធទាំងអស់ទៀតផង។

យ៉ាងណាមិញ អ្នកជិតខាងរបស់លោក Haji Sondani បាននិយាយថា គាត់កំពុង.ធ្លា.ក់.ខ្លួ.ន.ឈឺ បន្ទាប់ពីលែងលះផងដែរ៕

ប្រភព: Mothership

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]