អាមេរិក៖ កាលពីល្ងាចថ្ងៃទី៦ខែឧសភាកន្លងទៅ (ស្មើនឹងព្រឹកថ្ងៃទី៧ខែឧសភានៅកម្ពុជា) មានការរៀបចំព្រឹត្តិការណ៍ចួបជុំ Met Gala ឆ្នាំ២០២៤ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាសម្ដែង តារាចម្រៀង តារាបង្ហាញម៉ូត និងអ្នកមានឥទ្ធិពលក្នុងវិស័យសិល្បៈ ជាច្រើន បានចេញមកបង្អួតគ្នាជាមួយសម្លៀកបំពាក់ស្អាតៗ និងស៊ីវិល័យជាច្រើន។
ប្រធានបទក៏ដូចជា Dress Code សម្រាប់ពិធីនេះ មានឈ្មោះថា "The Garden of Time" ព្រមជាមួយនឹងConcept "Sleeping Beauties: Reawakening Fashion" ដែលក្នុងនោះតារាចម្រៀងស្រី Camila Cabello ក៏បានចូលរួមដែរ។
នាងបានស្លៀករ៉ូបពណ៌ទឹកប្រាក់ពី Ludovic de Saint Sernin ដែលមានទម្ងន់១៥ផោន ជាមួយនឹងត្បូងគ្រីស្តាល់ពី យីហោ Swarovski ចំនួន២៥០០០០ គ្រាប់បាក់ឌិននៅលើនោះ មើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោ ព្រមជាមួយការផាត់មុខនិងម៉ូតសក់ចងកន្ទុយសេះឡើង ប៉ុន្តែនោះមិនមែនជាចំណាប់អារម្មណ៍របស់អ្នកទស្សនានោះឡើយ។ ផ្ទុយទៅវិញពួកគេចាប់អារម្មណ៍កាបូបតូចដែលជាដុំទឹកកកសុទ្ធ របស់នាងច្រើនជាង។
កាបូបដុំទឹកកកនេះច្នៃម៉ូតពី Jane Wade ដែលមានតែផ្កាកុលាបមួយបង្កកនៅក្នុងនោះហើយវាបាន រលាយតាមកាលវេលានិងស្រក់លើកម្រាលព្រំ Met Gala ដែល Camila បានឲ្យអត្ថន័យថាវាពិតជាស៊ីនឹងលក្ខខណ្ឌរបស់កម្មវិធី "The Garden of Time" ដែលនិយាយពីភាពប្រែប្រួលនៃពេលវេលា គឺពេលវេលាអាចកែប្រែពីដុំទឹកកកមួយដុំធម្មតា មកជារលាយគ្មាននៅសល់អ្វីទាំងអស់ក្រៅពីផ្កាកុលាបមួយទងដែលបានបង្កប់នៅក្នុងដុំទឹកកកនោះ។
យោងតាមការបញ្ជាក់ពី Pop Culture គឺ កាបូបនេះប្រើពេលច្នៃ៨៥ម៉ោង និងមានតម្លៃជាង ២២.៥ម៉ឺនដុល្លារអាមេរិក ដោយយកទឹកពីខាង NEVAS នៅឯប្រទេសអាល្លឺម៉ង់មកផលិត និងផ្កាកុលាបធ្វើដោយដៃជាមួយនឹងមាសប្រភេទ 18k Rose Gold ជាមួយនឹងពេជ្រដែលបានកាត់យ៉ាងស្រស់ស្អាត៕
ប្រភព៖: people
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]