បរទេស៖ ថ្មីៗនេះ តារាស្រី Victoria Beckham ដែលត្រូវបានគេស្គាល់ថា ជាភរិយាអតីតកីឡាបាល់ទាត់ លោក David Beckham ស្រាប់តែបានក្លាយជាចំណុចមួយ ដែលធ្វើឲ្យមហាជនធ្វើការរិះ.គ.ន់ នៅពេលដែលនាង បានយកតារាម៉ូដែលវ័យក្មេងម្នាក់ ឲ្យថតផ្សាយស្លៀកខោក្នុង ដែលខ្លួនបានរចនាឡើង។

ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហោះរូបថតសខ្មៅរបស់តារាម៉ូដែលវ័យក្មេង Morgan Porter ស្លៀកខោក្នុង ដើម្បីផ្សព្វផ្សាយពីយុទ្ធនាការថ្មីរបស់ខ្លួន។ យ៉ាងណាមិញ នៅក្នុងការបង្ហាញនេះ អ្នក​គាំទ្រ​ ​មិន​បានចាប់អារម្មណ៍​ពី​ការ​រចនា​ថ្មីនោះ​ទេ តែពួកគេ បែរជាយកចិត្តទុកដាក់តែលើរូបរាង និងអាយុរបស់តារាម៉ូដែលម្នាក់នេះប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា ខណៈពេលដែលអាយុរបស់តារាម៉ូដែលរូបនេះ មិនបានបញ្ជាក់ក៏ដោយ ប៉ុន្តែមនុស្សជាច្រើន ក៏បានគិតថា នាងមើលទៅពិតជាមានវ័យក្មេងពេកហើយ នៅក្នុងការចូលរួមក្នុងយុទ្ធនាការមួយនេះ ជាពិសេស ពួកគេក៏បានបង្ហាញអារម្មណ៍ថា ពេលសម្លឹងមើលទៅ ហាក់ដូចជាកំពុងមើលកូនក្មេងស្លៀកខោក្នុង ទៀតផង៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Victoria 
Victoria 
Victoria 
Victoria 
Victoria និងស្វាមី
Victoria និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]