កម្សាន្ត ÷ ក្រុមតារាស្រីថ្មី NewJeans ដែលកំពុងរួមទ្រនំជាមួយនឹងក្រុម BTS ថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញខ្លួន បែបគួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេ ជាពិសេសគឺសមាជិកទាំងអស់ នៅតែបន្តស្ថិតក្នុងភាពលេចធ្លោ ក្នុងនាមជាក្រុមស្រីថ្មី ដែលពេញនិយមនៅក្នុងឆ្នាំនេះ។

ខណ:ដែលសមាជិកម្នាក់ៗ គឺត្រូវបានអ្នកនិយមលេងអ៊ីនធើណែត យកមកពិភាក្សាម្តងម្នាក់ៗនោះ ពេលនេះក៏ដល់វេន Minji ដែលត្រូវបានមហាជនលើកសរសើរ ទៅលើសម្រស់តាមបែបធម្មជាតិ និងសាមញ្ញៗរបស់នាង តាំងពីក្រុមបង្ហាញខ្លួនដំបូងមកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងទម្រង់មុខបែបពងក្រពើ ច្រមុះតូចស្រួច បបូមាត់ក្រពុំ និងភ្នែកមូលៗទាំងនោះ ធ្វើឲ្យគ្រប់គ្នាជក់ចិត្ត នឹងសម្រស់របស់នាងយ៉ាងខ្លាំង ពួកគេក៏បានពិភាក្សាគ្នាថា Minji ពិតជាមិនចាំបាច់កែសម្ផស្ស ឬផាត់មុខក្រាសៗក៏នាងនៅតែទាក់ទាញ។

មិនតែប៉ុណ្ណោះតារាស្រីរូបនេះ ត្រូវអ្នកនិយមលេងអ៊ីនធើណែតរំពឹងថា នឹងជាសមាជិកដែលមានប្រជាប្រិយភាពបំផុតរបស់ក្រុម គួររំលឹកផងដែរថា តារាស្រីជំនាន់ថ្មីរូបនេះកើតនៅឆ្នាំ ២០០៤ ដែលនាងទើបតែអាយុ ១៨ឆ្នាំប៉ុណ្ណោះ៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷

NewJeans
NewJeans
Minji
Minji
Minji
Minji កាលនៅមធ្យមសិក្សា

ប្រភព : Allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]