កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo មានការមមាញឹកជាមួយនឹងកាលវិភាគ ផ្សព្វផ្សាយសម្រាប់រឿង "Dark Nuns" នៅក្នុងរោងភាពយន្ត។ នៅក្នុងព្រឹត្តិការណ៍ មួយកាលពីពេលថ្មីៗនេះ រូបនាងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលដែល នាងបានបង្ហាញខ្លួននៅលើឆាក ជាមួយនឹងភាពស្រស់ស្អាតឥតខ្ចោះ។
តារាស្រីរូបនេះ បានលេងស្ទាយ៍ ដោយការរួមបញ្ចូលគ្នា ជាមួយនឹងអាវ សំពត់ពណ៌ខ្មៅវែង និងមានការតុបតែងខ្លួនបែបស្រាលៗ បង្ហាញពីធម្មជាតិ។ យ៉ាងណាមិញ មហាជនជាច្រើន ក៏បានសរសើរ ពីការស្លៀកពាក់ និងការតុបតែងខ្លួនរបស់នាង លើកនេះ ផងដែរ។
យ៉ាងណាមិញ នៅក្នុងរូបភាពមួយចំនួន Song Hye Kyo បានធ្វើឱ្យមនុស្សម្នា មានការរំជើបរំជួល ដោយសារតែនាងបានបង្ហាញ សញ្ញាជាច្រើននៃភាពចាស់ ដោយមើលទៅមានស្នាមជ្រួញ នៅពេលនាងញញឹម។
តែទោះជាយ៉ាងណា អ្នកគាំទ្រគិតថា Song Hye Kyo មានអាយុ ៤៣ ឆ្នាំទៅហើយ ដូច្នេះហើយ ទើបបង្ហាញភាពចាស់ដែលលាក់មិនបាន។ តែនាង តែងតែព្យាយាមបង្ហាញខ្លួន ឱ្យស្រស់ស្អាត ក៏ដូចជាទទួលយកដំណើរភាពចាស់ តាមដែលអាចធ្វើបាន៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]