តៃវ៉ាន់៖ កាលពីថ្មីៗនេះ យោងតាមគេហទំព័រ Sina បានបង្ហាញពី ការជួបជុំមួយរបស់ គូស្វាមីភរិយា តារាស្រី Ruby Lin និង លោក Wallace Huo ដែលអ្នកទាំងពីរ បាននាំកូនស្រីជាទីស្រលាញ់មកជាមួយ និងបានបង្ហាញមុខមាត់កូនស្រីរបស់ខ្លួន ដោយចៃដន្យ។

ក្នុងនោះដែរ ខណៈស្ថិតក្នុងវ័យ៥​ឆ្នាំ​ កូនស្រីរបស់ប្ដីប្រពន្ធមួយគូនេះ ​ត្រូវ​បាន​គេ​បញ្ចេញ​មតិ​ថា មាន​មុខ​តូច ភ្នែក​ធំ​ដូចជា Ruby Lin ដែលជាម្ដាយបង្កើត ទៀតផង។ ជាពិសេស គេថែមទាំងបានដឹងទៀតថា កូនស្រីតូចរូបនេះ គឺជាកូនស្រីសំណព្វចិត្តរបស់អ្នកទាំងពីរ រហូតដល់ តារាស្រី Ruby Lin បានចែករំលែកពីរឿងស្វាមីរបស់ខ្លួន ដែលបានបង្ហាញពីក្ដីស្រលាញ់ មើលថែកូនស្រី ខ្លាំងជាទីបំផុត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ទោះបីជាពេលធម្មតាក៏ដោយ Ruby Lin តែងតែទិញគ្រឿងអលង្ការថ្លៃៗ ទុកសម្រាប់ជា កាដូខួបកំណើតឱ្យកូនស្រីបណ្ដូលចិត្ត របស់ខ្លួន ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin និងស្វាមី
Ruby Lin និងស្វាមី
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]