រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា អ្នកលក់ឡេអនឡាញល្បីឈ្មោះទាំងបងទាំំងប្អូន អាជីនិងអាម៉ី នរណាៗក៏ស្គាល់ដែរ អាយុនៅក្មេងខ្ចីទេ ដោយសារមុខរបរលក់ឡេ ធ្វើឲ្យអ្នកទាំងពីរក្លាយជា អ្នកមានវ័យក្មេងជិះឡានទំនើបៗ ផ្ទះនៅសល់ច្រើនល្វែងថែមទៀតផង។
ផ្ទុយទៅវិញ ឃើញតែរីករាយៗសើចសប្បាយ រស់នៅលើគំនរលុយរកស៊ីចាយមិនអស់ទៅហើយ បែរជា អាជី មុននេះបន្តិច ទ្រាំលែងបាននឹងទុ.ក្ខព្រួ.យក្នុងជីវិត ក៏Liveទ្រ.ហោយំក្នុងឡានខ្លាំងៗម្នាក់ឯង ដោយលើកឡើងថា ជីវិតវាពិបាកទ្រាំពេក ខ្លាចតែអស់ពេលនឹងនិយាយចេញ ជាពិសេសផ្ញើជូនអ្នកម្តាយខ្លួនថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ រូបនាងបានបញ្ជាក់ថា រាល់ថ្ងៃខំប្រឹងLiveរកស៊ី ដើម្បីឲ្យគ្រួសារមានបាននឹងគេរស់នៅឲ្យស្រួល តែហេតុអ្វីជីវិតគ្រួសារមិនចុះសម្រុងនឹងគ្នា ប្តីនៅផ្សេង ម្តាយនៅផ្សេង គ្រួសារក៏នៅផ្សេង ហេតុអ្វីគ្មាននរណាស្រឡាញ់ខ្លួនឲ្យពិតប្រាកដ ប្តីក៏ចឹងដែរ មិនចង់បានអ្នកមានទ្រព្យសម្បត្តិ មិនប្រាថ្នាទ្រព្យគេទេ តែក៏ពិបាកម្លេះ គ្រាន់តែរកឲ្យបានបុរសចេះគិតគូរ និងស្រឡាញ់ខ្លួនដោយស្មោះ គ្មាននរណាចង់រើសខុសទេ ការរកស៊ីក៏ចឹងគ្មាននរណាចង់ធ្លាក់ទេ តែដោយសារបញ្ហាសេដ្ឋកិច្ចទៅធ្វើអ្វីបានទៅ លើសពីនេះទៅទៀត រូបនាងបង្ហើបថា ខ្លួនត្រូវលេបថ្នាំងងុយគេងជាប្រចាំ ដើម្បីឲ្យគេងលក់ព្រោះខួរក្បាលគិតគូរគ្រប់រឿងរ៉ាវពេក៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]