ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប សម្រាប់សកម្មភាពអប់រំបរិស្ថានរួមជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបដិសេធប្រើប្រាស់ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំរាមប្លាស្ទិក។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោង អ (Project R) ដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលប្រើប្រាស់បានតែម្តងនៅក្នុងនិងជុំវិញខេត្តសៀមរាប តាមរយៈការអប់រំ ការធ្វើសកម្មភាព និងការបំផុសគំនិត។ ក្រុមការងាររបស់ក្រុមហ៊ុន Smart Axiata ដែលមានសមាជិកចំនួន ២៥នាក់បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើការបណ្តុះបណ្តាលស្តីពីសារៈសំខាន់នៃការបដិសេធប្រើប្រាស់ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំរាមប្លាស្ទិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាផ្នែកនៃការធ្វើដំណើរនេះ សមាជិកក្រុមការងាររបស់ក្រុមហ៊ុន Smart Axiata បានធ្វើទស្សនកិច្ចសិក្សាមួយទៅកាន់ភូមិព្រះដាក់ដែលជាភូមិគំរូនៅក្នុងស្រុកបន្ទាយស្រី។ អាជ្ញាធរថ្នាក់មូលដ្ឋានបានពន្យល់បង្ហាញអំពីគំរូអភិវឌ្ឍន៍ ការគ្រប់គ្រងបរិស្ថាន និងការចូលរួមរបស់សហគមន៍នៅស្រុកបន្ទាយស្រី ។
ក្រុមការងាររបស់ក្រុមហ៊ុន Smart Axiata ក៏បានធ្វើដំណើរទៅកាន់ការិយាល័យរបស់អង្គការ CRST ផងដែរ ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងអប់រំប្លាស្ទិក ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់គម្រោង អ។ នៅថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារដែលមានសមាជិកចំនួន ២៥នាក់មកពីក្រុមហ៊ុន Smart Axiata បានទៅទស្សនកិច្ចនៅវិទ្យាល័យកៀនសង្កែ និងបានចូលរួមជាមួយអ្នកតំណាងរបស់អង្គការ CRST ក្នុងការបង្រៀនសិស្សអំពីរបៀបកាត់បន្ថយ និងគ្រប់គ្រងការប្រើប្រាស់ និងកាកសំណល់ប្លាស្ទិករបស់ពួកគេ។
ក្នុងដំណើរទស្សនកិច្ចអប់រំអំពីបរិស្ថានរយៈពេលពីរថ្ងៃនេះ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគមួក ថង់យួរ ដបទឹក និងសម្ភារសិក្សាដល់សិស្សានុសិស្ស ដើម្បីជួយដល់ការសិក្សា និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការរស់នៅប្រកបដោយនិរន្តរភាព។ លើសពីនេះ ក្រុមការងាររបស់ក្រុមហ៊ុន Smart Axiata ក៏បានដាំ និងផ្តល់ជូនដើមឈើសរុបចំនួន ១០០ដើមនៅវិទ្យាល័យកៀនសង្កែផងដែរ។
កញ្ញា មី ម៉ាប់ អ្នកគ្រប់គ្រងទូទៅរបស់គម្រោង អ របស់អង្គការ CRST បានមានប្រសាសន៍ថា៖
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានមានប្រសាសន៍ថា៖
ដោយបានផ្តល់ការអប់រំសិស្សជាង ១៥,០០០នាក់ នៅឆ្នាំ២០២១ និង២០២២ មកពីសាលារៀនចំនួន៣១ នៅទីជនបទក្នុងខេត្តសៀមរាបជាមួយនឹងគ្រូចំនួន ៦៤នាក់ អង្គការ CRST រំពឹងថានឹងអប់រំសិស្សចំនួន ១២,០០០នាក់បន្ថែមទៀតនៅឆ្នាំ២០២៣។ ជាផ្នែកមួយនៃយុទ្ធនាការនេះ ភាគីពាក់ព័ន្ធនានាក៏មានបំណងបំពាក់ធុងសំរាមចំនួន ១០០ធុងផងដែរ នៅសាលារៀននិងសាកលវិទ្យាល័យចំនួនជាង៥០ និងផ្តល់ឱ្យសិស្សចំនួន ៤០,០០០នាក់ នូវដបទឹកផឹកដែលអាចប្រើឡើងវិញបាន និងថង់យួរធ្វើពីកប្បាសដែលអាចប្រើប្រាស់ឡើងវិញបានចំនួន ១៥,០០០ថង់។
គិតត្រឹមពេលនេះ ក្រោមការជួយជ្រោមជ្រែងពីក្រុមហ៊ុន Smart Axiata អង្គការ CRST បានផលិតថង់យួរបានចំនួន ១០ ០០០ថង់ ហើយបាននិងកំពុងធ្វើការផលិតដបទឹកចំនួន ១០,០០០ ព្រមទាំងដំឡើងម៉ាស៊ីនចម្រោះទឹកស្អាតចំនួន២ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើប្រាស់បានតែម្តង។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata គឺជាអ្នកឧបត្ថម្ភធំមួយដល់ទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour) នៅកម្ពុជាដោយធ្វើការងាររួមគ្នាជាមួយក្រសួង និងស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន យុវជន ស្ថាប័នសាធារណៈនិងឯកជន អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា ដើម្បីបង្ហាញសកម្មភាពរបស់ពួកគេឆ្ពោះទៅរក អនាគតដែលកាន់តែមាននិរន្តរភាព និងភាពប្រសើរសម្រាប់ទាំងអស់គ្នា។ លើសពីនេះ ក្រុមហ៊ុន Smart Axiata ក៏កំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាអាកាសធាតុបន្ទាន់ តាមរយៈការពិនិត្យតាមដាន និងការគ្រប់គ្រងបរិមាណកាបូនឌីអុកស៊ីតរបស់ក្រុមហ៊ុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់និរន្តរភាពផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចប្រឹងប្រែងទាក់ទងនឹងបរិស្ថានរបស់ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈគេហទំព័រ www.facebook.com/smartforcambodia។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]