កម្សាន្ត៖ នៅក្នុងសង្គមសិល្បៈខ្មែរ គេឃើញមានតារាស្រីជាច្រើនមានទាំងសមត្ថភាព និងរូបសម្ផស្សស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍តែម្ដង។ ម្យ៉ាងគ្រប់ពេលដែលសិល្បការិនីខ្មែរ បង្ហោះរូបលើបណ្ដាញសង្គមម្ដងៗ មានហ្វេនសរសើរមិនដាច់ពីមាត់ឡើយ។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពមើលទៅមានភាពលេចធ្លោ ខណៈម្នាក់ៗពូកែរៀបចំខ្លួនខ្ញង់ៗនោះ។ 

យ៉ាងណាមិញ ប្រិយមិត្តធ្លាប់តែឃើញសម្រស់តារាស្រីស្រា់ស្អាតផូរផង់ ប៉ុន្តែបើក្រឡេកទៅមើលប្អូនស្រីបង្កើតតារាទាំងនេះវិញឃើញថាមានមុខមាត់ស្អាតមិនចាញ់បងៗប៉ុន្មានឡើយ។ ម្យ៉ាងគេដឹងថាប្អូនស្រីសិល្បការិនីជាច្រើន បានដើរតាមផ្លូវបងស្រីឈានជើងចូលសិល្បៈផងដែរ។ ហើយប្អូនស្រីតារាខ្មែរ ដែលមហាជនចាប់អារម្មណ៍ និងលួចសរសើរពីសម្រស់ដ៏ស្រស់សោភានោះមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ អ្នកនាង ពេជ្រ សូលីកា 

ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង ពេជ្រ សូលីកា ទើបតែបង្ហាញមុខមាត់ប្អូនស្រីបង្កើត ដោយគេឃើញថាសម្រស់ប្អូននាងគឺស្អាតឃ្យូតតែម្ដង។

អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា និងប្អូនស្រី 

២៖ កញ្ញា ជា ស្រីនា 

ចាប់ផ្ដើមពីការបង្កើតវីដេអូMake Up កញ្ញា ជា ស្រីនា ពីមួយឆ្នាំទៅមួយឆ្នាំរឹតតែទទួលបានប្រជាប្រិយភាពខ្លាំង។ បើងាកមើលជីវិតឯកជន គេដឹងថានាងមានប្អូនស្រី ហើយមុខមាត់ប្អូននាងស្រស់ស្អាតមិនចាញ់នឹងនាងប៉ុន្មានឡើយ ជាពិសេសបន្ទាប់ពីសម្រករាងឲ្យស្លីមរួចមក ប្អូនស្រីInfluencer រូបនេះ កាន់តែស្អាតជាងមុនទៅទៀត។

កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា និងប្អូនស្រី 

៣៖ អ្នកនាង តែ ស៊ុនសូដាលីកា

តារាសម្ដែង និងតារាចម្រៀងអ្នកនាង តែ ស៊ុនសូដាលីកា បច្ចុប្បន្នរូបនាងបានរៀបការរួចហើយ ម្យ៉ាងពេលនេះនាងក៏កំពុងពរពោះកូនដំបូងផងដែរ។ បើនិយាយពីជីវិតឯកជន នាងក៏មានប្អូនស្រីម្នាក់ ហើយបច្ចុប្បន្នប្អូននាងក៏បានឈានជើងចូលសិល្បៈផងដែរ។ជាមួយគ្នានេះដែរ បន្ទាប់ពីប្អូនស្រីតារារូបនេះបង្ហាញមុខក្នុងMVបទចម្រៀងមួយរួច មានអ្នកលេងបណ្ដាញសង្គមសរសើរពីសម្រស់នាងថាស្អាតគ្រប់ៗគ្នា។

អ្នកនាង តែ ស៊ុនសូដាលីកា
អ្នកនាង តែ ស៊ុនសូដាលីកា និងប្អូនស្រី

៤៖ កញ្ញា ស៊ីន យូប៊ីន

ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងស្រីជួរមុខកញ្ញា ស៊ីន យូប៊ីន ទើបតែបង្ហាញមុខមាត់ប្អូនស្រីឲ្យមហាជនបានស្គាល់។ ដោយពេលនេះប្អូនស្រីតារារូបនេះក៏បានឈានជើងចូលសិល្បៈ និងទទួលបានការងារច្រើនផងដែរ។ ពិតណាស់ បើមើលទៅសមត្ថភាពក៏ដូចជាសម្រស់គឺមិនឲ្យចាញ់បងស្រីឡើយ។ 

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

៥៖ អ្នកនាង រ៉ូហ្សី លាភ

ប្រិយមិត្តមួយចំនួនធំបានដឹងរូចមកហើយថាអតីតតារាសម្ដែងអ្នកនាង រ៉ូហ្សី លាភ បានរៀបការនឹងទៅរស់នៅប្រទេសអាមេរិកជាមួយស្វាមី ហើយផ្អាកការងារសិល្បៈ។ ជាក់ស្ដែង គេដឹងថាតារារូបនេះក៏មានប្អូនស្រី ហើយមុខមាត់ប្អូននាងមើលមួយភ្លែតសឹងតែច្រឡំគ្នា ម្យ៉ាងស្រស់ប្អូនតារារូបនេះ ស្រស់សោភាតែម្ដង៕ 

អ្នកនាង រ៉ូហ្សី លាភ
អ្នកនាង រ៉ូហ្សី លាភ និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]