ភ្នំពេញ៖ ពិតជាកក្រើកឆាក! វិញ្ញាសារ Rock កម្មវិធី Cambodian idol រដូវកាលទី៤ ក្នុងសប្ដាហ៍ទី៤ ពិតជាបានធ្វើអោយទស្សនិកជនស្រឡាំងកាំង មើលសឹងតែមិនព្រិចភ្នែក រន្ថើនអារម្មណ៍ ញាប់ញ័រទៅតាមការបង្ហាញសមត្ថភាពរបស់បេក្ខជនជើងខ្លាំងទាំង ១០រូប ។

ពិតជាមិនគួរអោយជឿថា បេក្ខជនទាំងអស់អាចបត់បែនបានដល់ម្លឹង ច្រើនវិញ្ញាសារកន្លងទៅ ពួកគេនៅតែធ្វើបានល្អ គ្រប់ទម្រង់ ភាពលេចធ្លោរ ភាពទាក់ទាញ ទាំងការច្រៀង និងការរៀបចំខ្លួន បានស្ដែងចេញពីការខំប្រឹងរបស់បេក្ខជនម្នាក់ៗ ធ្វើអោយទស្សនិកជនកាន់តែពិបាកក្នុងការសម្រេចចិត្តក្នុងការថ្លឹងថ្លែងផ្ញើសារគាំទ្រ និងកាន់តែពិបាកស្មានថា តើបេក្ខជនរូបណានឹងអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងក្លាយជាម្ចាស់ពានរង្វាន់រដូវកាលទី៤នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កម្មវិធី Cambodian idol រដូវកាលទី៤

តន្ត្រីរ៉ក ស្នូរស្គរ សម្លេងហ្គីតា បន្លឺឡើងលើឆាកតន្រ្តីដ៏អស្ចារ្យ បេក្ខជនបង្ហាញសមត្ថភាពម្ដងម្នាក់ៗ ធ្វើអោយគណៈកម្មការទាំង៤ ញាប់ញ័រ អង្គុយកៅអីសឹងតែមិននឹង ពោលពាក្យសរសើរដោយក្ដីរំភើប។ តែទោះជាយ៉ាងណា ដោយសារលក្ខខណ្ឌនៃកម្មវិធី គឺតម្រូវត្រូវតែមានបេក្ខជន ២រូបដែលមានសម្លេងសារតិចជាងគេ ត្រូវចាកចេញពីកម្មវិធី តែក្នុងនោះគណៈកម្មការក៏នៅមានសិទ្ធិពិសេសមួយទៀត គឺ Save បេក្ខជនដែលមានសមត្ថភាព ដោយមួយរដូវកាលគឺបានតែម្ដងតែប៉ុណ្ណោះ ។ តួយ៉ាងក្នុងសប្ដាហ៍ទី ៤នេះ បេក្ខជនដែលទទួលបានសម្លេងសារតិចជាងគេ គឺបេក្ខជន អាន វីសារ និងបេក្ខជន ស្រស់ រូឡុង ។ តែដោយសារតែមានការផ្ដល់ឱកាសពីគណៈកម្មការ បេក្ខជន អាន វិសារ ក៏ត្រូវបានសេវបន្តទៅវគ្គ Live Show សប្ដាហ៍ទី៥ ដោយឡែកបេក្ខជន ស្រស់ រ៉ូឡុង ត្រូវចាកចេញពីកម្មវិធី ។

រង់ចាំទស្សនា កម្មវិធី Cambodian idol រដូវកាលទី៤ នឹងបន្តវិញ្ញាសារថ្មីមួយទៀតក្នុងរាត្រីនេះ។ ចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស​ HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី សំបុត្រមានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ ខាងលិចផ្សារអូឬស្សី និង ហង្សមាស កាហ្វេ៕

បេក្ខជនដែលអាចបន្តទៅកាន់វគ្គLive show សប្តាហ៍ទី៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]