ភ្នំពេញ៖ កាលពីថ្មី ៗនេះ តាមរយៈការបង្ហោះ នៅលើគណនីជាផ្លូវការរបស់ លោក​ ផែង វណ្ណៈ បានបញ្ជាក់ធ្វើការចែករំលែកទៅនឹង សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២ម៉ឺន​ដុល្លារ​ អាមេរិក​ ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​ ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។

តាមការបង្ហោះដដែរ បានលើកឡើងថា​ រូបលោក នឹងពាំនាំយកថវិកា​នេះ​ យកទៅ​ប្រគល់​ជូ​ន​ លោក​ ក្រាក់​ សម្ផស្ប​ នៅ​ថ្ងៃនេះ​តែ​ម្ដង​។ ​ទៀតសោត លោក ផែង វណ្ណៈ បាទ​ជួសមុខឲ្យ​ កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​ សូមគោរព​អរគុណ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ដែល​តែង​តែ​យកចិត្ត​ទុកដាក់​ជួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ រូបលោក បានសូមគោរព​ជូនពរ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដេីម្បី​បន្តដឹកនាំនាវាកម្ពុជា​រក្សា​បាន​សុខ​សន្តិភាព​ និង​ ការអភិវឌ្ឍន៍​៕

ប្រភព៖ ផែង វណ្ណៈ

សូមទស្សនារូបភាពខាងក្រោម៖

  សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី
ផ្ទះរបស់   កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​
ក្រុមគ្រួសារ​  កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]