ភ្នំពេញ៖ ក្រុមហ៊ុន vivo Cambodia បានស្វាគមន៏​ ក៏ដូចជា អបអរសាទរ លោក Vann Da - វណ្ណដា ក្នុងនាមជា​ទូតសុឆន្ទៈប្រុស ចាប់ពីខែសីហានេះ ឆ្នាំ ២០២២ នេះតទៅ  ។ អ្វីដែលពិសេសទៀតនោះលោក Vann Da - វណ្ណដា ក៏ដូចជាក្រុមការងារបានកំពុងត្រៀមនូវអ្វីដែលប្លែកៗជាមួយនឹងស្មាតហ្វូន​ម៉ូឌែលថ្មី ដែលក្រុមហ៊ុន vivo ត្រៀមបង្ហាញនៅពេលបន្តិចទៀតខាងមុខនេះ ជាមួយនិង​ មុខងារពិសេសៗដែល អតិថិជនភាគច្រើនទន្ទឹងរង់ចាំ ។

ណ្ណដា ទូតសុឆន្ទៈ vivo Cambodia
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លោក Vann Da - វណ្ណដា និង ​ផលិតកម្មបារាមី ធ្លាប់សហការជាមួយក្រុមហ៊ុន vivo Cambodia ក្នុងវីដេអូចម្រៀង Follow Ma Dance ។ វត្ដមានលោក Vann Da - វណ្ណដា នឹងបង្ហាញលក្ខណៈបែបខ្នាតធំ ជាមួយនិង V series ថ្មីហើយអ្វីដែលអាចបញ្ចេញបាន នៃ V25 នោះគឺ ការប្រែប្រួលពណ៏ដែរប្តូទៅតាមពន្លឺព្រះអាទិត្យ ព្រមទាំងមានសមត្ថភាពខ្ពស់ ដែលធ្វើអោយ ការផ្តិតយករូបភាពក្នុងពេលរាត្រីដែលធ្វើអោយ ពេញចិត្តអតិថិជនតែម្តង ។

ក្នុងនាមជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន vivo Cambodia លោក Vann Da - វណ្ណដា ​នឹងប្រើប្រាស់ ស្មាតហ្វូន V25 series ក្នុងការបង្ហាញអតិថិជន អំពីបទពិសោធន៏ផ្ទាល់នៃឯកទេសថត ក៏ដូចជាបង្ហាញ វត្តមានរបស់លោក ក្នុងព្រឹត្តិការណ៏ដែល ត្រៀមនឹងបង្ហាញ​អំពី ស្មាតហ្វូនម៉ូឌែលថ្មី ជាផ្លូវការផងដែរ។

តោះរង់ចាំមើលទាំងអស់គ្នាថា លោក Vann Da - វណ្ណដា នឹងមានអ្វីខ្លះ មកបង្ហាញ ដល់អតិថិជនជាមួយនឹង​ V25 series នេះ ?​

វណ្ណដា ទូតសុឆន្ទៈ vivo Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]