កម្សាន្ត៖ អាចនិយាយបានថា ពីមួយឆ្នាំទៅមួយឆ្នាំសិល្បករ សិល្បការិនីខ្មែរ មានភាពមមាញឹកជាមួយនឹងការងារសឹងតែគ្មានពេលទំនេរឡើយ។ ប៉ុន្តែគេក៏ឃើញមានតារាមួយចំនួនចេះឲ្យពេលវេលាខ្លួនឯង ដើម្បីបានសម្រាកដើរលំហែកាយតាមរម្មណីយដ្ឋាននានាក៏ដូចជាដើរលេងក្រៅប្រទេសជាដើម។
បើនិយាយពីការដើរលេងក្រៅប្រទេស ភាគច្រើនគេឃើញតារាខ្មែរនិយាយដើរលេងនៅប្រទេសបារាំង អាមេរិក និងប្រទេសអូស្ត្រាលីជាដើម។ ពិតណាស់ ថ្មីៗនេះមានតារាស្រីជាច្រើនរូបបានដឹកដៃស្វាមី ព្រមទាំងកូនដើរលេងក្រៅប្រទេសយ៉ាងរីករាយហើយតារាស្រីដែលបានដើរលេងយ៉ាងមានក្ដីសុខជាមួយក្រុមគ្រួសារនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ អ្នកនាង កែវ ចាន់និមល
ថ្មីៗនេះអ្នកនាង កែវ ចាន់និមល បាននាំស្វាមីព្រមទាំងកូនស្រីទៅដើរកម្សាន្តនៅប្រទេសអាមេរិកម្ដងទៀត ខណៈខ្លួនកំពុងពរពោះកូនទី២។ បើមើលទៅលើសកម្មភាពដើរកម្សាន្ត ឃើញថានាងនិងគ្រួសារហាក់មានភាពរីករាយខ្លាំងតែម្ដង។
២៖ អ្នកនាង ខៀវ សានសាណា
ក្រឡេកមើលពីធីការិនីអ្នកនាង ខៀវ សានសាណា ថ្មីៗនេះនាងនិងស្វាមី បាននាំគ្នាដើរកម្សាន្តនៅឯប្រទេសអូស្ត្រាលីតែពីរនាក់យ៉ាងផ្អែមល្ហែមដូចគូស្នេហ៍ថ្មោងថ្មីអីចឹងដែរ។
៣៖ អ្នកនាង ខាត់ សុឃីម
កាលពីពេលថ្មីៗនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បាននាំស្វាមីក៏ដូចជាកូនៗទៅដើរលេងនៅប្រទេសអាមេរិកចំនួន១ខែកន្លះ។ បើទោះជាទើបទៅដល់ មិនទាន់បានដើរលេងច្រើនកន្លែង តែមើលទៅហាក់ជាសប្បាយរីករាយមិនធម្មតានោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]