ចិន៖ បន្ទាប់ពីបានលែងលះជាមួយនឹង តារាស្រី Angelababy អស់រយៈពេលប៉ុន្មានខែរួចមកនេះ តារាប្រុស លោក Huang Xiaoming តែងតែត្រូវបានគេលើកឡើង ពីរឿងចចាមអារ៉ាមជាបន្តបន្ទាប់ ដែលបានជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាថ្មី។

ប៉ុន្តែ កាលពីថ្មីៗនេះវិញ តារាសម្តែងរូបនេះ ក៏បានធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយពីមានការបង្ហាញថា រូបលោកមានកូនមិនស្របច្បាប់ ជាពិសេស តារាប្រុសរូបនេះ ក៏បាន​និយាយ​ថា ខ្លួន​ត្រូវ​គេ ​យា.យី. និង ត្រូវគេ​គំ.រា.ម​តាម​ សារ​ឯកជន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជុំវិញការរំខានទៅលើជីវិតឯកជនរបស់ Huang Xiaoming អ្នកតំណាងរបស់លោក ក៏បានចេញបង្ហាញសេចក្តីថ្លែងការណ៍បដិសេធចំពោះព័ត៌មាន ដែលតារាប្រុសរូបនេះ បានលួចទាក់ទងជាមួយនារីស្រស់ស្អាតម្នាក់នៅក្នុងវិស័យសិល្បៈ រួមទាំងរឿង មានកូនផ្ទាល់ខ្លួន ផងដែរ។

លើសពីនេះ អ្នកគ្រប់គ្រងតារាប្រុសរូបនេះ ថែមទាំងបានបញ្ជាក់ថា រូបលោកកំពុងតែផ្តោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍន៍អាជីពរបស់ខ្លួន មិនមែនមានការណាត់ជួបគ្នា ឬមានកូននោះឡើយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming និង Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]