ចិន៖ ថ្មីៗនេះ អ្នកជំនួញដ៏ល្បី លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថាជាអតីតស្វាមី តារាស្រី Barbie Hsu ទទួលបានការលើកឡើងអវិជ្ជមានពីមហាជន ចំពោះអត្តចរិតរបស់លោក នៅអំឡុងពេលផ្សាយផ្ទាល់ ដែលមានការជេ.រប្រ.មា.ថទៅលើបុគ្គលិករបស់ខ្លួន។
ក្នុងនោះដែរ យោងតាមសារព័ត៌មាន163 បានបង្ហាញថា កាលពីថ្មីៗនេះ លោក Wang Xiaofei បានធ្វើការ Live នៅក្នុងការិយាល័យរបស់ក្រុមហ៊ុន ដោយនៅក្នុងនោះ លោកបានបង្ហាញនូវអារម្មណ៍ក្តៅ.ក្រ.ហាយ ព្រមទាំងបានស្តីបន្ទោ.សទៅកាន់និយោជិត បើសូម្បីតែ ពេល.វា.យ.តុ និងកៅអី ក៏រូបលោក បង្ហាញពីអាកប្បកិរិយាឆេ.វ.ឆាវ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស លោក Wang Xiaofei បានបង្ហាញឲ្យឃើញពីមុខឡើងក្រហម និងបានប្រើពាក្យសម្ដីសា.ហា.វ ដែលធ្វើឲ្យអ្នកទស្សនាមួយចំនួន មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាធ្វើបែបនេះ និងបានបញ្ចេញមតិថា រូបលោកមានបញ្ហា ខណៈដែលជំនួយការនៅទីនោះ បានជួយបិទការផ្សាយផ្ទាល់ភ្លាមៗ ផងដែរ។
លើសពីនេះ ទស្សនិកជនជាច្រើន ក៏បានបញ្ចេញមតិបន្ថែមថា ក្រោយលែងលះប្រពន្ធរួច អារម្មណ៍របស់ Wang Xiaofei មិនស្ថិតស្ថេរនោះទេ រហូតដល់មានអ្នកខ្លះ ថារូបលោក មានអាកប្បកិរិយាមិនល្អ ហើយបើទោះបីជាពេលដែលមានអារម្មណ៍មិនល្អក៏ដោយ រូបលោកមិនគួរធ្វើបែបនេះ ទៅលើបុគ្គលិកឡើយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]